គ្រោះថ្នាក់ចរាចរណ៍ កម្មករ កម្មការិនី ៦៥នាក់ នៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គនៅព្រឹកនេះ

38

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ កម្មការិនីចាក់ចោលដោយសារតែបើកវ៉ាជែងរថយន្ដសណ្ដោងរឺម៉ក បង្កគ្រោះថ្នាក់មនុស្ស០៦នាក់ ក្នុងចំណោមកម្មករ កម្មការិនី ៦៥នាក់ នៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ វេលាម៉ោង ០៦ និង ២០ នាទី នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៣ ។

បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រថយន្តដឹកកម្មកររោងចក្រ ម៉ាកកូរ៉េ ដឹកកម្មករ កម្មការិនី ៦៥ នាក់ បានក្រឡប់នៅលើផ្លូវ ជាតិលេខ ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច បណ្តាលអោយរបួសស្រាលចំនួន ៦ នាក់ មូលហេតុ រថយន្តបើកវ៉ាជែងមិនប្រុងប្រយ័ត្ន ដោយល្បឿនលឿន។

សមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ខេត្ដកំពង់ស្ពឺ កំពុងអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនបងប្អូនទៅមន្ទីរពេទ្យ៕