ក្រុមហ៊ុនឆ្នោតមហាសំណាង ប្រកាសតែងតាំង នាយក្រឹម កំពូលតារាកំប្លែងជើងចាស់របស់កម្ពុជា ជាទូតសុឆន្ទៈ៖

47

ភ្នំពេញ៖ នាយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនឆ្នោតមហាសំណាងបានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមហ៊ុនឆ្នោតមហាសំណាង គម្រប់ខួប៦ឆ្នាំ ដែលរៀបចំឡើងនៅសណ្ឋាការសុខាអូតែល។ ក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនឆ្នោតមហាសំណាងបានចុះហត្ថលេខា ប្រកាសជាផ្លូវការនូវទូតសុឆន្ទៈរបស់ខ្លូន គឺលោក អ៊ួ ប៊ុនណារ៉ាក់ ហៅនាយក្រឹម ដែលជាកំពូលតារាកំប្លែងជើងចាស់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ។ ក្រុមហ៊ុនសង្ឃឹមនិងជឿជាក់ថា៖ វត្តមានរបស់នាយក្រឹម និងក្រុមការងារនឹងធ្វើអោយមហាជនកម្ពុជា កាន់តែស្គាល់ពីភាពល្បីល្បាញរន្ទឺនៃកិត្តិនាមរបស់មហាសំណាងក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់ឈានមុខគេនៅកម្ពុជា ។


គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើងលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់បានរយះពេល៦ឆ្នាំ ហើយក្នុងរយះពេល៦ឆ្នាំកន្លងទៅនេះ ឆ្នោតមហាសំណាង បានបង្កើតការងារដោយផ្ទាល់ចំនួនរាប់រយកន្លែងជូនកូនខ្មែរ និងដោយប្រយោលចំនួនរាប់ពាន់កន្លែង ជូនបងប្អូនប្រជាជនខ្មែរជាភ្នាក់ងារលក់ស្របច្បាប់ ព្រមទាំងបានជួយឲ្យប្រជាជនខ្មែររាប់ពាន់នាក់មានវិជ្ជាជីវៈច្បាស់លាស់តាមរយៈការអប់រំ និងបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាមួយឆ្នោតមហាសំណាង ប្រកបដោយក្រមសីលធម៌ខ្ពស់។
ថ្លែងក្នុងពិធីជប់លងប្រចាំឆ្នាំគម្រប់៦ឆ្នាំនាឱកាសនោះ លោក ហ្ស៊ូ មីង (XU MING) នាយកក្រុមហ៊ុនខ្មែរមហាសំណាង ឯ.ក មានប្រសាសន៍ថា៖ ឆ្នោតមហាសំណាងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនោជាង៣០០កន្លែង ក្នុង២៥រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ភូមិ-ឃុំទូទាំងរាជធានីខេត្តនៃប្រទេសកម្ពុជា។


លោកបន្តថា៖ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងវិបត្តិកូវី-19 ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាង បានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាល តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធ ដល់ប្រជាជនកម្ពុជាក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងការពារតាមទីតាំងដែលត្រូវបានបិទខ្ទប់ផងដែរ។
ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាង ត្រូវបានរាជរដ្ឋាភិបាលនៃកម្ពុជា ផ្តល់នូវអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ។


បញ្ជាក់ផងដែរថា៖ ឆ្នោតមហាសំណាង ជាប្រតិបត្តិករឆ្នោតតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដៃគូជាសមាជិក សមាគមឆ្នោតពិភពលោក ដែលជាសមាគមអន្តរជាតិប្រមូលផ្តុំទៅដោយសមាជិកដែលសុទ្ធតែជាប្រតិបត្តិករឆ្នោតស្របច្បាប់មកពី៨០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។
ក្រុមហ៊ុនឆ្នោតមហាសំណាង មានកិត្តិយសជម្រាបជូនដែរថា៖ បងប្អូនដែលចង់បាននូវមុខរបរស្របច្បាប់ដើម្បីបង្កើនចំណូលបងន្ថែម អាចសម្រេចចិត្តក្នុងការធ្វើជាភ្នាក់ងារលក់ ឬដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង។
ក្រុមហ៊ុនប្តេជ្ញាចិត្តថា៖ នឹងនៅតែបន្តចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការជួយសង្គមយ៉ាងសកម្មនៅកន្លែងដែលឆ្នោតមហាសំណាងធ្វើប្រតិបត្តិការរបស់ខ្លូន។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីចាប់រង្វាន់ជូនដល់ដៃគូចែកចាយ អាជីវករ ឆ្នោតមហាសំណាង ដែលមានរង្វាន់ជាច្រើនដូចជា ម៉ូតូហុងដាឌ្រីម២០២៣ ចំនួន៥រង្វាន់ ទូរស័ព្ទដៃ៥រង្វាន់ កង្ហារ ឆ្នាំដាំបាយអគ្គិសនី ជាដើម។