ពលរដ្ឋរស់នៅភូមិច្រកលាវសង្កាត់បាវិតអរគុណដល់លោកអភិបាលក្រុងបាវិតដែលធ្វើផ្លូវស្អាតល្អ

28

អត្ថបទ និង រូបភាព៖ ធារ៉ា

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋរស់នៅភូមិច្រកលាវសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជាពិសេសលោកភិបាលក្រុងបាវិត ដែលបានសាងសង់ផ្លូវស្អាតល្អ ព្រមទាំងដាក់ឱ្យមានភ្លើងសូឡាបំភ្លឺផ្លូវនាពេលរាត្រីថែមទៀតផង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងថា ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង៥៩២ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិច្រកលាវដែលនាពេលកន្លងមកក្នុងរដូវវស្សាជារៀងរាល់ឆ្នាំគឺពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងពោលគឺខូចស្ទើរទាំងស្រុង ។ ប៉ុន្តែបច្ចុប្បន្ននេះដោយមានការគិតគូរនិងយកចិត្តទុកដាក់ពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិត  ធ្វើអោយផ្លូវមួយខ្សែនេះបានកែប្រែពីភក់ល្បាប់និងជង្ហុកធំៗមកជាផ្លូវក្រាលបេតុងនិងមានដាក់បង្គោលភ្លើងសូឡានៅពេលយប់។

ពលរដ្ឋខាងលើបន្តថា៖កន្លងមកប៉ុន្មានឆ្នាំមុនគឺផ្លូវមួយខ្សែនេះពិបាកខ្លាំងណាស់ដោយសភាពផ្លូវមានជង្ហុកធំៗមានទឹកដក់បែកអេចបែកម៉ាំរអិលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារស្ទើរពុំរួចជាពិសេសគឺពេលដែលសិស្សានុសិស្សធ្វើដំណើរទៅរៀនម្តងៗ។

ប្រជាពលរដ្ឋពលរដ្ឋខាងលើបានបន្តទៀតថា៖ពួកគាត់មានចិត្តត្រេកអរសប្បាយចិត្តខ្លាំងណាស់នៅពេលបានផ្លូវស្អាតល្អដែលពីមុនៗពិបាកខ្លាំងមិនថារដូវវស្សាឬរដូវប្រាំង។ បើរដូវវស្សាវិញមានទឹកដក់រីឯរដូវប្រាំងមានជង្ហុកធំៗរលាក់និងដីហុយងងឹតឈឹងតែម្តង។

ជាមួយគ្នានេះដែរពលរដ្ឋដែលធ្វើដំណើរតាមផ្លូវមួយខ្សែនេះក៏បង្ហាញបង្ហាញពីការសប្បាយរីករាយដែលទទួលបានសមិទ្ធផលថ្មីដែលទើបតែធ្វើពិធីសម្ពោធដាក់ឲ្យអោយប្រើប្រាស់នាពេលថ្មីៗកន្លងមក។

ពួកគាត់សប្បាយចិត្តហួសពីការស្មានដោយឃើញថ្នាក់ដឹកខេត្ត ក្រុង សង្កាត់បានធ្វើផ្លូវក្រាលបេតុងនិងមានដាក់សូឡាបំភ្លឺផ្លូវនៅពេលយប់មិនត្រឹមតែផ្លូវស្អាតល្អនោះទេអ្នកភូមិទាំងអស់បានដើរហាត់ប្រាណដើម្បីសុខភាពទៀតហើយពួកគាត់បានអរគុណលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកចៅសង្កាត់លោកមេភូមិ ដែលខិតខំទាំងការអភិវឌ្ឍក្រុងបាវិតអោយមានការរីកចំរើនជាបន្តបន្ទាប់និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពដល់ទីកន្លែងនេះបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់មន្ត្រីបំរើរាស្ត្រដែលចុះដល់មូលដ្ឋានផ្ទាល់៕