អធិការក្រុងតាខ្មៅឃាត់ខ្លួនក្រុមបញ្ជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វាយ រលំចំនួន១២នាក់
កណ្តាល៖ ក្រុមបញ្ជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វាយ រលំ ក្រុងតាខ្មៅ ចំនួន ១២ នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលនៃអធិការក្រុងតាខ្មៅចុះឃាត់ខ្លួន និងដកហូតម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទីនៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែង។
លោកឧត្តមសេនីយ៌ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ការឃាត់ជនសង្ស័យមានចំនួន១២នាក់ ខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋរាយកការណ៍មមកកំលាំងសមត្ថកិច្ចក្រុងតាខ្មៅថាមានករណីលេងល្បែងជល់មាន់នៅចំណុចដីឡូតិ៍ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ក្រោយពីទទួលដំណឹងនេះ លោកវរៈសេនីយ៍ឯក យី វណ្ណដា ឋានៈអធិការក្រុងតាខ្មៅបានបញ្ជាឱ្យលោកវរៈសេនីយ៍ទោ ពៅ បារមី ឋានៈអធិការរងផ្នែកព្រហ្មទណ្ឌអោយដឹកនាំកំលាំងសហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តចុះមកដល់ទីតាំងជល់មាន់ដកហូតបានវត្ថុតាងមួយចំនួនដូចរៀបរាប់ខាងលើយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕