តុលាការបើកការស៊ើបសួរជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីបង្កៃគ្រាប់បែកមួយគ្រាប់នៅលើផ្លូវរដ្ឋសភា និងមុខណាហ្គាវើលដ៍

0

ភ្នំពេញ៖ តំណាងអយ្យការនៃសាលាដំបូងរាធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរ ជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ ដែលត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្កៃគ្រាប់ បែកមួយគ្រាប់នៅលើផ្លូវរដ្ឋសភា និង នៅខាង មុខក្រុមហ៊ុនណាហ្គាវើលដ៍ ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការ បានចោជនជាតិចិនទាំង ៥ នាក់ខាងលើ ពីបទ បោះបង់អាវុធក្នងនៅទីសាធារណៈ តាមមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។ បើតាមមាត្រានេះ ជនសង្ស័យនឹងជាប់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល ។

ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧:៣០នាទី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោរ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនជាតិចិនទាំង៥ នាក់ រួមមានឈ្មោះ ១ ឈ្មោះ យ៉ាង ជាកាង (YANG JIAKANG) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបេីករថយន្ត) ។ ២ ឈ្មោះ ទូ លីណាន (TU LINAN) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ។ ៣ ឈ្មោះ យ៉ាង អ៊ីទុង (YANG YUDONG) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។ ៤ ឈ្មោះ ចិន ទី (CHEN DI) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។ និង ៥ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។

ភ្លាមៗ ក្រោយ ប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់ជាប់ជាមួយនំខេក ស្ថិតនៅលើសួនច្បារមុខក្រុមហ៊ុនណាហ្គាវើលដ៍២ និងផ្លូវរដ្ឋសភា ស្ថិតនៅ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកងកម្លាំងស៊ីម៉ាក់និងសមត្ថកិច្ចពាក់ព័ន្ធបានបំផ្ទុះចោលដើម្បីការពារសុវត្ថិភាពដល់អ្នកប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ៕