មនុស្ស២នាក់បានស្លាប់ដោយសាតែខ្សែភ្លើងឆក់ក្នុងរណ្ដៅដីជីករ៉ែងមាសនៅខេត្តព្រះវិហា

80

ខេត្តព្រះវិហារ ៖ បុរសជាកម្មករជីករ៉ែចំនួន ២នាក់បានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ ខណៈពេលពួកគេ បានចុះក្នុងកាយរុករករ៉ែមាសដោយខុសច្បាប់អោយថៅកែឈ្មោះធា នឹងថៅកែឈ្មោះឆយ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅចំនុចតំបន់ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

ជនរងគ្រោះទី១ ឈ្មោះ ទាវ បុរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររ៉ែមាស ជនរងគ្រោះទី២មានឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខ
របរកម្មកររ៉ែមាស មានទីលំនៅភូមិ ត្រពាំងទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

ក្នុងករណីឆក់ស្លាប់នោះដែរ សមត្ថកិច្ចជំនាញបានធ្វើកោសល្យទៅលើសពពិតថាបានស្លាប់ដោយសារឆក់ចរន្តភ្លើងពិតមែន និងប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងរកអ្នកទទួលខុសត្រូវធ្វើតាមនិតិវិធីច្បាប់ផងដែរ៕