សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ១០នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជិត១តោន

33

ខេត្តព្រះសីហនុ៖ក្រោយសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនប្រមាណជិត ១តោន នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ឥឡូវសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១០នាក់ហើយ ដែលមានជនជាតិខ្មែរ ចំនួន ២នាក់ និង ជនជាតិចិនចំនួន ៨នាក់។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់ លេខ ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។

ក្រោយ ការ បង្រ្កាបសមត្ថកិច្ច បានធ្វើការ ស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ជា បន្តបន្ទាប់រហូតដល់ថ្ងៃទី២០ ខែធ្នូ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន១០នាក់។

លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យពួកគេ រក្សាទុកគ្រឿងញៀនទាំងនេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣ ៕