ស្នងការនគរបាលខេត្តកំពតបដិសេធ ចំពោះនារីអ្នកលេងហ្វេសបុកម្នាក់ចោទថា បានទាក់ទង និងនិយាយពាក់មិនសមរម្យ

127

កំពតៈ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានចេញមុខបដិសេធចំពោះនារីអ្នកលេងហ្វេសបុកម្នាក់ បានសរសេរចោទប្រកាន់ និងផុសអមដោយរូបភាពលោក ថា បានទាក់ទង និងនិយាយពាក់មិនសមរម្យ។

នារីមា្នក់ដែលមានគណនី An na Rose បានសរសេរនៅលើទំព័រហ្វេសបុកខ្លួនថា «ខ្ញុំមិនមែនស្រីសំផឹងរឺស្រីខូចរឺស្រីលក់ខ្លួនទេហើយខ្ញុំមិនដែលស្គាល់អ្នកឯងទេ សុខសុខឆាតមកញ៉ែខ្ញុំតាម telegram ហើយនិយាយប្រើពាក្យមិន សមរម្យដាក់ខ្ញុំ មនុស្សម្នាក់ៗកើតមកមានតំលៃនឹងកិត្តិយសវៀងរៀងខ្លួន អ្នកអែងមានកូនស្រីទេបើគេឆាតចឹងទៅកូនស្រីអ្នកអែងតើអ្នកអែងមាន អារម្មណ៍បែបណា??ថោកទាបគ្មានលេខដាក់ ហេតុអីក៍មើលងាយគេបែបនេះ???»។

ក្រោយពីបានឃើញសារនេះហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរត្រឡប់វិញថា «សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ»។

លោកឧត្តមសេនីយ៍ទោ បន្ថែមថា មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លប់សារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ» ៕