ក្លិបអ្នកកាសែតកម្ពុជាចេញសេចក្ដីថ្លែងការណ៍រួម«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩»

79

ភ្នំពេញៈ បន្ទាប់ពីមានការផ្លាស់ប្តូរប្រធានចំនួនបីនាក់រួចមក ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (កអក) ដែលមានអាយុកាលជិត២៣ឆ្នាំបានបើក
«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩» ក្នុងប្រធានបទ «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» អ
ញ្ជើញជាអធិបតីលោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ស្ថិតនៅ សណ្ឋាគារកាំបូ
ឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ (វ.ន.ស.ក) នៅក្នុង ឆ្នាំ២០២២ នេះក្លិបបានចេញ សេចក្ដីថ្លែការណ៍រួម មាន៩ចំណុចសំខាន់ៗ
ដើម្បីលើកស្ទួយតម្លៃនៃអ្នកសារព័ត៌មាន និងមានជំនឿពីមហាជនមកលើ សារព័ត៌មាននៅកម្ពុជា។ វេទិកានេះ មានអ្នកចូលរួមចំនួន៩២នាក់បាន
ពិភាក្សាកែលម្អខ្លឹមសារដ៏ល្អនៃសេចក្ដីថ្លែងការណ៍រួម បានដោយជោគជ័យ។

លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអានសារលិខិត សម្ដេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ បានផ្តល់អនុសាសន៍ប្រាំចំណុចសំខាន់ៗនៅក្នុង សារលិខិតដ៏
មានអត្ថន័យដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ដូចខាងក្រោមៈ

ទី១. ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាក សារព័ត៌មាន ដើម្បីរក្សាគុណ
តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់ ស្ថាប័នសារព័ត៌មាន។

ទី២. បណ្ដុះបណ្ដាល អ្នកសារព័ត៌មាន ទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យ អ្នកសារព័ត៌មាន របស់យើងដើរទាន់
ការវិវដ្ត នៃប្រព័ន្ធផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ន។

ទី៣. ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មានក្លែងក្លាយបំពុលសង្គម ដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុង
ភាពចលាចល បាត់បង់សណ្ដាប់ធ្នាប់សង្គម។

ទី៤. បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្ដាត់ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជា
ពលរដ្ឋ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ បានគ្រប់ៗគ្នា។

ទី៥. ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួត
ជ្រាបដល់គ្រប់ស្រទាប់មហាជន។

លោក ពុយ គា ប្រធាន ក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា យើងនឹងមានបើក វេទិកានិពន្ធនាយកសារព័ត៌កម្ពុជា នៅតាមបណ្ដាខែត្រវិញ
ម្ដងនៅឆ្នាំក្រោយដើម្បីផ្លាស់ប្តូរទីតាំងថ្មីកុំឱ្យនៅកន្លែងដដែលៗ។ វាជាគោលបំណង នៃការបង្កើត ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា
ឱ្យកាន់តែល្អប្រសើរថែមទៀត។

ចំណែកលោក ផូស សុវណ្ណ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃ ក្រសួងព័ត៌មាន មានប្រសាសន៍ខ្លីថា ការបញ្ចេញមតិរបស់អស់លោក
និងលោកស្រី នឹងមានការកត់ត្រាទុកដើម្បីយកទៅដាក់ជូនថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន៕