នាយិកាអង្គការសិទ្ធិមនុស្សប្រជាធិបតេយ្យប្រាប់សម្តេចតេជោរឿងរំលោភបំពានសិទ្ធិសាសនាពីរដ្ឋមន្ត្រីក្រសសួងធម្មការនិងសាសនា

64

ភ្នំពេញ៖ នាយិកាអង្គការសិទ្ធិមនុស្សប្រជាធិតេយ្យបានធ្វើរបាយការណ៍ផ្ញើជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយ គឺរឿងរំលោភបំពានសិទ្ធិសាសនា ពីសំណាក់ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសសួងធម្មកានិងសាសនា កាលពីថ្ងៃទី០៩ ធ្នូ ២០២២ ។

ក្នុងលិខិតរបស់លោកស្រី លន ពេជ អគ្គនាយិកាអង្គការសិទ្ធិមនុស្សប្រជាធិបតេយ្យ ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ បានចោទឯកឧត្តម ឈឹត សុខុន ថា ឯកឧត្តម ឈិត សុខុន ចេះមិនដល់ បានសម្រេចលូកដៃចូលរឿងសាសនាគ្រីស្ទ ដោយជឿតាមអ្នកមានបំណងអាក្រក់ បំពានលើការកែទម្រង់របស់និកាយប្រូតេស្តង់ ។ និកាយប្រូតេស្តង់នេះ បានចាប់ផ្តើមនៅ វីតតិនប៉ឺក (Wittenberg) ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ១៥១៧ បំបែកខ្លួនពីនិកាយកាតូលិក ដោយលោកឳពុក ម៉ាតាំង លូទរ័ ( Father Martin Luther) និកាយប្រូតេស្តង់។

ក្នុងរបាយការណ៍ ៩ទំព័របស់លោកស្រី លន ពេជ បានចាត់ទុក ភាពមិនប្រក្រតីនេះ ផ្ទុយនឹងការឯកភាពពីទីស្ដីការគណៈរដ្ឋមន្ត្រីលើសំណូមពរពីការស្នើរបស់សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និង អង្គការសហប្រជាជាតិ ។ ហើយក្រសួងធម្មការនិងសាសនាទទួលភារកិច្ចនិងបានប្រារព្ធបង្កើតឲ្យមាន ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា(កបអក)មួយដោយរៀបចំឲ្យមានសហគមគ្រីស្ទបរិស័ទគណៈនិកាយ ប្រូតេស្តង់កម្ពុជាមួយឲ្យចូលរួម ការរំលោភព្រះរាជសារព្រមហាក្សត្រនិងសេចក្ដីថ្លែងការរួមនៃមេដឹកនាំ សាសនាទាំង៦ នៃកបអក។ ការមិនគោរពតាមលិខិតណែនាំរបស់ប្រធានរដ្ឋសភាជាតិ និងការមិនគោរព តាមអនុសាសន៍៣ឆ្នាំជាប់គ្នារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមថ្មីនៃព្រះរាជាណា ចក្រកម្ពុជា ដែលធ្វើឡើងដោយ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានរំលោភនិតិវិធី កែក្រុមប្រឹក្សាប្រិយ៍សម្ព័ន្ធកម្ពុជា មកជាគណៈនិកាយដំណឹងល្អ វាផ្ទុយនឹងប្រវត្តិដើម របស់សាសនាគ្រីស្ទមួយនេះ ដែលមានការកែទម្រង់តាំងពីឆ្នាំ១៥១៧ មកដល់បច្ចុប្បន្ននេះ។

ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម អគ្គនាយិកាអង្គការសិទ្ធិមនុស្សប្រជាធិបតេយ្យកម្ពុជារូបនេះ បានស្នើសុំសម្តេចតេជោជួយទប់ស្កាត់ កុំអោយមានរឿងនេះកើតឡើង ព្រោះថាបច្ចុប្បន្ននេះ មានការជ្រួលច្របល់ពីសង្គមគ្រីស្ទានខ្មែរក្នុងការអូសទាញឲ្យបែកបាក់ជាក្រុម ពិបាកគ្រប់គ្រង អាចបង្កើតជាបញ្ហាមិនប្រក្រតីមួយ ធ្វើឲ្យ ពួកអមិត្តបង្កប់ខ្លួនលូកដៃចូលដែលជាការស្មានមិនដល់ ពី ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយ ឆ្លៀតរៀបចំឲ្យមានសិក្ខាសាលាមួយក្នុងប្រធានបទសាសនិកចូលរួមប្រឆាំងការជួញដូរមនុស្ស និង ទាសភាពសម័យទំនើបថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងធម្មការ និង សាសនា ដូចដែល សម្តេចតេជោ ជាគណៈអធិបតីក្នុងកម្មវិធីនេះ មុនសម្ដេច អញ្ជើញទៅអង្គការ សហប្រជាជាតិ ហើយឯកឧត្តម ឈឹក សុខុន រដ្ឋមន្តីក្រសួងធម្មការដឹងសាសនា ឆ្លៀតឱកាសធ្វើសិក្ខាសាលានេះ ដូចកម្មវិធីរបស់ សម្ដេចតេជោ ។

ហើយរដ្ឋមន្ត្រីរូបនេះ ក៏បានកែលើកតម្កើងនិកាយគ្រីស្ទ នៃក្រុមប្រឹក្សាប្រីយ៍សម្ព័ន្ធមួយ ដែលនៅក្នុងចង្កោមរបស់សហគមន៍ គណៈនិកាយប្រូតេស្តង់កម្ពុជាប្រីយ៍សម្ព័ន្ធមួយ ដែលនៅក្នុងចង្កោមរបស់សហគមន៍ ខណៈនិកាយប្រូតេស្តង់កម្ពុជា ហើយរដ្ឋមន្ត្រីរូបនេះយកលេសធ្វើជាណែនាំថ្លែងការណ៍ឲ្យសាសនានីមួយៗត្រូវមានសុខដុមនីយ៍កម្មផ្ទៃក្នុងសាសនារៀងៗខ្លួន ដោយទទួលស្គាល់រក្សាសាសនាគណៈកាតូលិកនៅដដែល ក៍ដូចជាសាសនាដទៃក៏នៅដដែលផងដែរ ដោយបង្កើតគណៈនិកាយដំណឹងល្អចេញពីក្រុមប្រឹក្សាប្រឹសម្ព័ន្ធ មកជំនួសសហគមន៍គណៈនិកាយប្រូតេស្តង់ទៅវិញ។

ឯគណៈនិកាយប្រូតេស្តង់ដែលបានបង្កើតដោយរាជរដ្ឋាភិបាលនីតិកាលទី២ ក្នុងការចូលរួមពិធីសម្ភោធបង្កើតក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាមួយសំណូមពររបស់ អង្គការសហប្រជាជាតិ ហើយបានចុះបញ្ជីត្រឹមត្រូវជាមួយអំពីបុគ្គលនៅក្រសួងមហាផ្ទៃ ហើយក្រសួង មហាផ្ទៃបានចេញលិខិតមួយច្បាប់លេ៣២២ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៣ ស្តីពីការអនុញ្ញាតសុំចុះបញ្ជីរបស់សហគមន៍គ្រីស្ទបវិស័ទគណៈកាយប្រូតេស្តង់កម្ពុជា ដែលក្រសួងមហាផ្ទៃ យល់ព្រមឲ្យសហគមន៍គ្រីស្ទបរិស័ទគណៈកាយប្រូតេស្តង់កម្ពុជា ជាសហគមន៍បង្កើតឡើង ដើម្បីរៀបចំចងក្រងឡើងវិញនូវសណ្ដាប់ធ្លាប់ រដ្ឋបាលសាសនាគ្រីស្តទៅលើនិកាយ អង្គការ សមាគម ក្រុមប្រឹក្សាសម្ព័ន្ធ សហព័ន្ធ និង ព្រះវិហារឯករាជ្យ នៃគ្រីស្ទបរិស័ទទាំងអស់អោយមកជាសហគមន៍មួយ ។ ហើយក្រសួងមហាផ្ទៃបានឆ្លើយតបបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងលិខិតលេខ ៦៤៣ សជណចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៣ របស់ក្រសួងមហាផ្ទៃជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួង ធម្មការនិងសាសនាស្តីពីការបំភ្លឺការទទួលយល់ព្រមចុះបញ្ជីសហគមន៍គ្រីស្ទបរិស័ទគណៈនិកាយប្រតេស្តង់កម្ពុជានិងសារៈសំខាន់ឲ្យមានសហគមន៍គ្រីស្ទបរិស័ទគណៈកាយប្រូតេស្តង់កម្ពុជា ដំណើរការកម្ពុជា៕