អាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនស្ត្រីអ្នកកត់ឆ្នោតវៀតណាម្នាក់

20

ខេត្តកំពង់ចាម ៖ស្ត្រីជាអ្នកកត់កន្ទុយលេខម្នាក់ ត្រូវបាន កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាមនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

ដោយមានបទបញ្ជារពីលោក ឧត្តមសេនីយ៍ ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការ ឯកភាព ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនិង សម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

លុះដល់ម៉ោង ១៥.៤០នាទី ថ្ងៃខែឆ្នាំដដែលកំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះធ្វើការបង្រ្កាបនៅចំណុចភូមិឃុំខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន០១គ្រឿង ប៊ិចចំនួន០១ដើម បន្ទាត់ចំនួន០១ដើម សៀវភៅចំនួន០២ក្បាល ក្រដាសកន្ទុយលេខចំនួន០១សន្លឹក និង ប្រាក់រៀលចំនួន ២២៣,៦០០រៀល(ម្ភៃពីរម៉ឺនបីពាន់ប្រាំមួយរយរៀល )។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់តាមនិតិវិធី៕