បុរសជនបរទេសម្នាក់ បានធ្វើអត្តឃាតលោតចុះពីលើអាគារជាន់ទី៣ស្លាប់ភ្លាមៗនៅនិងកន្លែង មិនដឹងមូលហេតុ

75

សៀមរាប.គួរឱ្យរន្ធត់ខ្លាំងណាស់បុរសជនបរទេសម្នាក់ ស.ង្ស័.យថាបានធ្វើអ.ត្ត.ឃា.ត ដោយការលោតចុះពីលើអគារជាន់ទី៣ បណ្ដាលឱ្យស្លា.ប់បា.ត់ប.ង់ជី.វិតភ្លាមៗនៅនឹងកន្លែងការហេតុ។

ហេតុការណ៍ គួរឲ្យរ.ន្ធ.ត់នេះ កើតឡើងនៅត្រង់ចំណុចខាងមុខ អាគារក្លឹបហាត់ប្រាណ អង្គរហ្វីតណេស (ANGKOR FITNESS) តាមបណ្ដោយផ្លូវសម្ដេចព្រះសង្ឃរាជ្យ ទេព វង្ស ខាងលិចគល់ស្ពានវត្តព្រះរាជបូព៌ ប្រហែល ១០០ ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ២០ និង ៥០នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

ជុំវិញករណីនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ អំពីមូលហេតុច្បាស់លាស់ បាននៅឡើយទេ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបន្ទាប់ពីធ្វើការ ពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសពរួចរាល់ ក៏បានរំកិលសាកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធ្វើការទំនាក់ទំនងទៅស្ថានទូត រង់ចាំសាច់ញាតិ និងក្រុមគ្រួសារមកទទួល៕
ស រ