សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ អ្នកស្មគ្រចិត្តគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៍សកម្ម ពុំអាចខ្វះបានឡើយ

63

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា អ្នកស្មគ្រចិត្តគឺជាឆ្អឹងខ្នង និងជាប្រតិបត្តិករជួរមុខដ៍សកម្ម ពុំអាចខ្វះបានឡើយរបស់ កាកបាទក្រហមកម្ពុជា និងអង្គការស្មគ្រចិត្តនានា។ អ្នកស្ម័គ្រចិត្តគឺជានិម្មិតរូបនៃការលះបង់កម្លាំង កាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះបានរាល់ការលំបាកនិង បញ្ហា ប្រឈមនានា។

តាមរយៈ សារលិខិត ក្នុងឱកាសទិវាអន្ដរជាតិនអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងបន្តថា ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំរបស់កម្លាំងស្មគ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេស បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងកាន់តែរឹងមាំក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺ ឆ្លងរាតត្បាតសកលនានា ហើយបាននឹងកំពុងតែស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ នៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩. និងជោគជ័យជាបន្តបន្ទាប់ទៀត ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធថ្មីៗនេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមថា ក្នុងទិវាអន្តរជាតិនៃអ្នកស្មក្រចិត្តដ៏មានសារៈសំខាន់នេះ ក្នុងព្រះបរមនា ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខាទូទាំង២៥រាជធានី-ខេត្ត ដែលតែងតែយក ចិត្តទុកដាក់ក្នុងការរកមូលនិធិជួយឧបត្ថម្ភគាំទ្រដល់សាខា-អនុសាខា និងក្រុមប្រតិបត្តិ ដែលបាននិង កំពុងដឹកនាំក្មួយៗជាយុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត ដូចភ្លៀង រលឹមផែនការសកម្មភាពរបស់សាខា-អនុសាខាតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ២០១១- ២០៣០ ស្របតាមទិសស្លោក “ សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល ។

បើតាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្ថានភាពដែលពិភពលោកទាំងមូលកំពុងតែទាមទារឲ្យរួមកម្លាំងសាមគ្គីភាពតាមរយៈការ ស្មគ្រចិត្តដើម្បីពូតផ្តុំជាកម្លាំងរឹងមាំ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅលើភពផែនដីនេះ និង ក្នុងនាមស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសមានកម្លាំងស្មគ្រចិត្ត ជាង៥ ម៉ឺននាក់៕