ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ចួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ៥០០គ្រួសាររស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

35

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ១១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ៥០០គ្រួសារ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នួម សុភ័ណ្ឌ អ្នកតំណាងរាស្ត្របន្ទាយមានជ័យ ឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌៀង សារ៉ាន់ ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក យ៉ាង គីមហ៊ុយ អនុប្រធានប្រចាំការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ
លោក ឈិន ប៊ុនថា និងលោក អ៉ិន ផាតនាយក-នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ លោក សង្វាត សិលា អគ្គនាយកក្រុមហ៊ុន INCA United Co.,Ltd និងលោកស្រី ឃួន ដានី (តំណាងក្រុមហ៊ុន SMB Group) និងលោក ឡាតា ជាសប្បុរសជន កងកម្លាំងបញ្ជាការឯកភាពស្រុក និងក្រុមយុវជនស្រលាញ់សន្តិភាព ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់គ្នា រាល់ពេលវេលាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខរបស់បងប្អូនជានិច្ច។ ជាមួយគ្នានោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូ មី១កេស ទឹកត្រីទឹកស៊ីអ៊ីវមួយយូ និងថវិកា ៥ម៉ឺន រៀល និងកងកម្លាំងចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមួយអង្គភាពទទួលបាន ៤០ ម៉ឺនរៀល ដែលជាអំណោយ និងថវិកាឧបត្ថម្ភគាំទ្រដោយ លោក សង្វាត សិលា អគ្គនាយកក្រុមហ៊ុន INCA United Co.,Ltd និងលោកស្រី ឃួន ដានី (តំណាងក្រុមហ៊ុន SMB Group)។