មេធាវីសម្តេចតេជោចុះជួបស្ត្រីឈ្មោះ រឹទ្ធ សុគន្ធា ដែលអះអាងថារងគ្រោះដោយបញ្ហាដីធ្លី នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីស្ត្រីឈ្មោះ រឹទ្ធ សុគន្ធា ដែលអះអាងថារងគ្រោះដោយបញ្ហាដីធ្លី នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ៣ ខែ ខែធ្នូ ឆ្នាំ ២០២២ ក្រុមមេធាវី សម្តេចតេជោ ហ៊ុន សែនបានចុះជួបស្រ្តីរូបនេះ ដើម្បីប្រមូលព័ត៌មាន។
តាមរយៈការផ្សព្វផ្សាយរបស់ លោក ផែង វណ្ណៈ បានឱ្យដឹងថា ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានចាត់តាំងមេធាវីចំនួន ៤ នាក់ដឹកនាំដោយលោកមេធាវី ម៉ម រិទ្ធា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ចុះមកជួបស្ត្រីរងគ្រោះដោយផ្ទាល់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីសាកសួរនិងប្រមូលព័ត៌មានបន្ថែម ងាយស្រួលរកយុត្តិធម៌ជូនគាត់ ។
អ្នកលេងបណ្តាញសង្គមមា្នក់ ដែលកាន់គណនី ឈ្មោះ Makara Uchiha បានចូលទៅខំមិនថា ពិតជាល្អ ហើយកក់ក្ដៅ ជំនួសជនរងគ្រោះណាស់ ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ចង់ឃើញនៅការយកចិត្តទុកដាក់របស់ក្រុមការងារមេធាវី។
លោកសំនូមពរដល់ក្រុមមេធាវី ថាបើរកឃើញថា នរណា យករបស់ណា ហើយនរណាខ្លះចូលរួមគ្នា ក្លែងបំឡំឯកសារ សូមដាក់ទោសឱ្យសមនិងទង្វើដ៏លាមកមួយនេះដើម្បីជាគំរូដល់អ្នកដែរប្រព្រឹត្ត ក្រោយៗទៀត បានឃើញថា ច្បាប់គឺច្បាប់ អ្នកណាធ្វើខុសអ្នកោះទទួលទោសតាមច្បាប់ កុំឲលុយបក្សពួកធំជាងច្បាប់ និងពព្រឹងច្បាប់នៅកម្ពុជា ឱ្យមានតំលាភាព ត្រឹម ត្រូវយុត្តិធម៍ ដែលអាចឲប្រជាជនទុកចិត្ត បាន ។
លោកបន្តថា មិនអស់ចិត្តទេសុំយាយម្ដងហើយម្ដងទៀត អ្នកប្រព្រឹត្តខុសត្រូវតែជាប់គុក មិនថាអ្នកឯងសាក ផ្កាយ ឬលោកខែទេ គឺមិនអាចធំជាងច្បាប់បានឡើយ បើមិនដូច្នេះទេ ច្បាប់គឺគ្មានតំលៃ អង្គុយលើច្បាប់ ហើយអនុវត្តន៍បានជនស្លូតត្រង់ទន់ខ្សោយ ត្រូវរងភាពអយុត្តធម៍ ។(ពេលខ្លះម្ចាស់ដីប្រែក្លាយទៅជាជនយកដីគេទៅវីញ )។
យ៉ាងណានេះក្តី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺថា នារីម្នាក់ដឹកដៃម្ដាយអាយុ១១០ឆ្នាំ ស្វែងរក យុត្តិធម៌ និងមានបំណងសុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី រាយការណ៍រឿងវិវាទដីធ្លីដែលផ្កាយពីរ និងអភិបាលខេត្តបន្ទាយមានជ័យបំពានយក ស្ថិតនៅភូមិខ្លាកូន ចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានផ្សព្វផ្សាយមានខ្លឹមសារចោទប្រកាន់មកលើមន្ត្រីរាជការ និងថ្នាក់ដឹកនាំរបស់ខេត្ត ដែលជា ព័ត៌មានមិនមានការពិត ខ្វះការស្វែងយល់ឲ្យបានច្បាស់លាស់ពីនីតិវិធីដោះស្រាយទំនាស់របស់គណៈកម្មការ សុរិយោដីខេត្ត។
រដ្ឋបាលខេត្តបន្ទាយមានជ័យបំភ្លឺទៀតថា រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅតែមានជំហររកទីតាំងដីថ្មីជូនឈ្មោះ រិទ្ធ សុគន្ធា ដើម្បីឲ្យ គាត់បានរស់នៅកាន់កាប់ស្របច្បាប់ និងស្នើលោកស្រី រិទ្ធ សុគន្ធា អញ្ជើញមកចូលរួមដោះស្រាយដោយផ្ទាល់ ឲ្យបានឆាប់ក្នុងរយៈពេល ២សប្តាហ៍ ក្នុងករណីលោកស្រីមិនព្រមចូលរួមតាមការជូនដំណឹងជាសាធារណនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ ហើយបើលោកស្រីនៅតែបង្កបញ្ហាតទៅទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងចាត់ការទៅតាមនីតិវីធីច្បាប់៕