កម្លាំងអធិការស្រុករតនមណ្ឌលចាប់ខ្លួនពិរុទ្ធម្នាក់ករណីរំលោភលើទំនុកចិត្ត

44

បាត់ដំបង ៖ កម្លាំងអធិការស្រុករតនមណ្ឌលបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធម្នាក់ ករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី នៅចំណុចផ្សារស្ដៅស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌលថ្លែងថា លោកនដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេខ ៦៧៤ ចុះថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២២ របស់លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះ ផេង សុផុន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

បច្ចុប្បន្ន ពិរុទ្ធជនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី។