អាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណី «ឆបោក»

68

កំពង់ស្ពឺ៖ កងកម្លាំអាវុធហេត្ថុខេត្តកំពង់ស្ពឹកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចាប់ខ្លួនស្ត្រីម្នាក់ ឈ្មោះ តាន់ ណៃ អាយុ ២៦ឆ្នាំ មុខរបរកម្មករិនី រោងចក្រ Park Handbag (Cambodia) នៅចំណុចភូមិ ព្រីង ឃុំរលាំងគ្រើល ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៩/២២ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកែប ។

យោងតាមដីការចាប់ខ្លួនចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ បញ្ជាក់ថា ស្រ្តីខាងលើនេះ ត្រូវបានចោទប្រកាន់ពីបទ «ឆបោក» មានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុវជីវិតជនរងគ្រោះ ដែលប្រព្រឹត្តិនៅភូមិអង្កោល ឃុំអង្កោល ស្រុកសំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៩ នៃក្រមព្រហ្មទណ្ឌ។

ករណីខាងលើនេះ ត្រូវបានអនុវត្តដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកែប ដឹកនាំដោយ លោក អ៊ុក រិទ្ធីស័ក្តិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកំលាំមូលដ្ឋានក្រុងច្បាមន និងបានការសម្របសម្រួលពី ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប និង លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នស្ត្រីខាងលើត្រូវបានប្រគល់អោយកម្លាំង ជំនាញកងរាជអាវុធហត្ថខេត្តកែបដើម្បីបន្តនិតិវិធី ៕