ជម្លោះរវាងប្រធានមណ្ឌលសុខភាពជំរះពេន និងប្រជាពលរដ្ឋផ្ទុះឡើង

80

្នំពេញ ជម្លោះរវាងប្រធានមណ្ឌលសុខភាពជំរះពេន លោក ឆែ ស៊ូខេង និងប្រជាពលរដ្ឋមួយរូបបានផ្ទុះឡើង ក្រោយពីប្រធានមណ្ឌលសុខភាពជំរះពេន ប្រើប្រាស់ពាក្យពេជ្យមិនសមរម្យ ទៅលើ ប្រជាពលរដ្ឋដែលមកទទួលសេវានៅក្នុងមណ្ឌល។

ករណីខាងលើនេះ បានផ្ទុះឡើង ក្រោយពីប្រធានមណ្ឌលសុខាភាពជំរះពេន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ បង្ហោះតាមបណ្តាញសង្គមចោទពលរដ្ឋថា បាតសង្គម បំពុលសង្គម បើលោកអែងជាមនុស្សដូចគេ។

ក្រោយករណីនេះ កើតឡើង ត្រូវបានមន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី (OD) នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ចុះធ្វើការអប់រំ និងណែនាំផងដែរ។

ប្រធានមណ្ឌលសុខភាពជំរះពេន លោក ឆែ ស៊ូខេង ក៏បានបានធ្វើលិខិតសុំអភ័យទោស ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ លើអតិថិជនមកទទួលសេវាសុខាភិបាល បង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នោះ។

ទោះជាយ៉ាងនេះក្តី លោក ភ្នៅ សារឿន សាបត្យករ ដែលត្រូវបានប្រធានមណ្ឌលសុខភាពជំរះពេន បង្ហោះសារប្រមាថនោះ បានចេញមុខបកស្រាយថា នេះគាត់សុំទោសថ្នាក់ដឹកនាំទេ តែគាត់នៅមិនដឹងកំហុសគាត់ទេ លោកទទួលយកមិនបានដាច់ខាត ។

លោកស្នើសុំឱ្យលោកឆែ ស៊ូខេង ប្រធានមណ្ឌលសុខាភាពខាងលើ ត្រូវតែ live video ជាសារធារណៈនិង ទទួលខុសត្រូវមុខច្បាប់។

សូមបញ្ជាក់ថា លោក ភ្នៅ សារឿន បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២ លោក បានយកកូន ទៅមណ្ឌលសុខភាព ជំរះពេន។ រូបលោក និងប្រពន្ធ បានយកកូនទៅដល់មណ្ឌលម៉ោងប្រហែល ៨ កន្លះ ព្រឹក មិនទាន់ឃើញមានពេទ្យ ក៏បានចេញមកខាងមុខដើម្បីហូបអាហារពេលព្រឹកសិន។ពេលហូបរួចក៏ទៅមណ្ឌលវិញ អត់បានចូលទេ ព្រោះមើលពីផ្លូវទៅមិនឃើញមានពេទ្យ ក៏ត្រលប់មកផ្ទះវិញ។

លោកបន្តថា លុះដល់ពេលរសៀលលោកបានទៅម្តងទៀត ម៉ោងជិតពីរ បានជួបលោកគ្រូពេទ្យម្នាក់ ជាប្រធានមណ្ឌលសុខភាព ឈ្មោះ ឆែ ស៊ូខេង។ ប្រធានមន្ទីរពេទ្យនេះ បានប្រាប់គាត់ថាមកពីព្រឹកម្តងហើយ ប្រហែលម៉ោង៨ កន្លះ ហើយលោកគ្រូពេទ្យនិយាយថា គាត់ និងបុគ្គលិកពេទ្យមកដល់តាំងម៉ោង៨។ គាត់ថាមានកាំម៉ារ៉ាឆែក។គាត់បានខលហៅបុគ្គលិក ដោយចាំជិតកន្លះម៉ោងមិនទាន់ឃើញអ្នកប្រចាំការមក កូនក្តៅខ្លួនខ្លាំង ក៏យកមកពេទ្យផ្សេង ដោយមិនបាន ត មាត់ ជាមួយពេទ្យទេ។

ករណីខាងលើនេះ បានធ្វើឱ្យ ប្រធានមន្ទីរពេទ្យជម្រះពេននេះ ខឹង ក៏បានថតបង្ហោះ តាមបណ្តាញសង្គមហ្វេសបុក ដែលមានឈ្មោះថា HC CP ថា ជិតដាច់ឆ្នាំ ២០២២ ហើយពួកបាតសង្គមនៅតែមាន៕