មន្ត្រីគម្រោងរេដបូកឃាត់គោយន្តកន្ត្រៃ២គ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់

25

ខេត្តកំពង់ធំ៖មន្ដ្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូក.សហការជាមួយកម្លាំងតំបន់ប្រតិបត្ថិការសឹករងកំពង់ធំ រួមជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុក ចុះល្បាតនៅតំបន់អូរតាព្រហ្មបានឃាត់គោយន្ដកន្ដ្រៃចំនួន០២គ្រឿងដែលដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។

មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីងបានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ នៅចំណុចយាមការផ្សេងគ្នា ក្នុងនោះ គោយន្ដកន្រ្ដៃ ត្រូវបានឃាតិនៅត្រង់និយាមកា(៥៤០៧២៦-១៥0៤៦១៧) ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (អុសប្រភេទចម្រុះចំនួន ៥ស្ទែរ)។ និង គោយន្ដកន្រ្តៃមួយទៀត ឃាត់នៅត្រង់និយាមកា(៥៤០៧២០-១៤0៤៦១៧) ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ (អុសប្រភេទចម្រុះចំនួន ៥ស្ទែរ)។

វត្ថុតាងគោយន្ដកន្ដ្រៃទាំងនេះត្រូវបានយកទៅថែរក្សាទុកនៅស្នាក់ការអូរកំពប់អំបិល ។ចំណែកវត្ថុតាងអុសយកទៅថែរក្សាទុកនៅស្នាក់ការអូរតាព្រហ្ម។ ក្នុងនោះមតិមហាជនលើកឡើងថា ថ្វីត្បិតមានការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ ជាបន្តបន្ទាប់ពីមន្ត្រីជំនាញដូចភ្លៀងរលឹមយ៉ាងណាក្តី ក្នុងនោះគេសង្កេតឃើញថានៅតែមានលំហូរនៃការដឹកជញ្ជូន ផលអនុផលព្រៃឈើចេញពីដែនព្រៃអង់តែន តាមភូមិសាស្ត្រចំណុច៤៤ ឃុំត្រពាំងឫស្សី ស្រុកសន្ទុក កើតមានឡើងទាំងយប់ទាំងថ្ងៃផងដែរ។

ជាមួយគ្នានេះ មហាជនក៏សូមសំណូមពរ មន្ត្រីជំនាញថ្នាក់ខេត្ត ចូលរួមសហការជាមួយជំនាញក្នុងមូលដ្ឋាន ដើម្បីបន្តអនុវត្តក្នុងការចុះបង្ក្រាប បទល្មើសធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕