ជនជាតិចិនម្នាក់លើសសម្ពាធឈាមបណ្តាលឱ្យគាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ នៅស្រុករតនមណ្ឌល

8

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល០៨ និង២០នាទី ស្ថិតត្រង់ចំណុចក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រៀល ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីជនជាតិចិន ០១នាក់ បានដេកស្លាប់បាត់បង់ជីវិត សាកសពឈ្មោះ វ៉ង យៀកផឹង (WANG YUEPENG) ភេទប្រុស អាយុ ៣៩ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្រុមហ៊ុនខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ តាំង សៀវម៉ី ភេទស្រី អាយុ២២ឆ្នាំ បញ្ជាក់ថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង២០នាទី ឈ្មោះ ភូ អ៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ជាប្រធានផ្នែកធនធានមនុស្ស បានហៅខ្លួន និងឈ្មោះ តៃ ចិន ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិចិន ទៅបន្ទប់លេខ S316 ជាន់ទី២ ជាបន្ទប់ស្នាក់របស់ជនរងគ្រោះឈ្មោះ វ៉ង យៀកផឹង បានហៅជនរងគ្រោះជាច្រើនដងតែមិនលឺឆ្លើយក៏យកសោរចាក់មើលទើបដឹងថាឈ្មោះ វ៉ង យៀកផឹង ស្លាប់បាត់ហើយ ។

តាមការចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពជនរងគ្រោះខាងលើសមត្ថកិច្ចជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញអាចសន្និដ្ឋានបានថា ជនជាតិចិនឈ្មោះ វ៉ង យៀកផឹង WANG YUEPENG ភេទប្រុសរូបនេះ ស្លាប់ដោយសារគាំងបេះដូង (ជម្ងឺលើសឈាម និងជម្ងឺបេះដូងរ៉ាំរ៉ៃ) ។
បច្ចុប្បន្នសាកសពជនរងគ្រោះបានដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕