ជម្លោះរវាងប្រធានមន្ទីររ៉ែ និង អភិបាលខេត្តកែបផ្ទុះឡើងពាក់ព័ន្ធករណីកាយអាចម៍ដីភ្នំអង្កោល

66

កែប៖ ជម្លោះរវាង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប លោកស្រី មាស មករា និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប បានផ្ទុះឡើងពាក់ព័ន្ធនឹងករណីកាយអាចម៍ដីធ្វើអាជីវកម្មនៅតំបន់ភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គ្មានច្បាប់អនុញ្ញត្តិត្រឹមត្រូវ ។

ជម្លោះនេះ បានកើតឡើង ដោយសារតែ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានចោទ លោកស្រី មាស មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែបថា លោកស្រីធ្វើការគ្មានសីលធម៌ មិនសុំយោបល់ និងពាក្យពេចន៍មួយ ចំនួនដែលមិនសមរម្យថ្លែងដាក់លោកស្រី ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោកស្រី មាស មករា បានសម្តែងការមិនសម្បាយចិត្ត រួចក៏បានធ្វើលិខិតមួយច្បាប់ផ្ញើជូន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ឱ្យសម្រួលពាក្យពេជ្យដែលមិនសមរម្យខាងលើនេះ ព្រោះលោកស្រីមិនអាចទទួលយកបាននោះទេ ។

យោងតាមលិខិតរបស់លោកស្រី មាស មករា ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ២០២២ ដែលអង្គភាពយើងទទួលបាន បានសរសេរថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី បានទទួលគោលការណ៍ ណែនាំពីថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ស្ដីពីការជីក និងដឹករ៉ែចេញនៅតំបន់ភ្នំអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ពីទទួលគោលការណ៍ភ្លាម នាងខ្ញុំបានចាត់មន្ត្រីជំនាញចុះពិនិត្យ ដល់ទីតាំងជាក់ស្ដែងឃើញថា នៅតំបន់ខាងលើកំពុងមានសកម្មភាព និងពុំមានអាជ្ញាបណ្ណធនធានរ៉ែឡើយ។

លោកស្រីសរសេរបន្តថា នៅថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរបានធ្វើលិខិតផ្លូវការ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ជុំវិញបញ្ហាការដឹក យកធនធានរ៉ែ នៅតំបន់ខាងលើ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតបានចារលើកំណត់បង្ហាញ លិខិតចូល លើកឡើងថា ធ្វើការគ្មានសីលធម៌ មិនសុំយោបល់ ពិសេសជាងនេះទៅទៀតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកស្រី បានចូលរួមប្រជុំនៅសាលាខេត្តកែប នៅពេលនោះឯកឧត្តមបណ្ឌិតបានប្រើភាសាមិនសមរម្យជា ច្រើនមកលើរូបលោកស្រី ធ្វើឲ្យលោកស្រីទទួលនូវការឈឺចាប់យ៉ាងខ្លាំង។

លោកស្រីបន្ថែមថា ម្យ៉ាងទៀតនាងខ្ញុំ អនុវត្តតួនាទីភារកិច្ចមានការ ទទួលខុសត្រូវខ្ពស់ ដោយទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំក្រសួងភ្លាម នាងខ្ញុំបានចាត់មន្ត្រីជំនាញ ចុះពិនិត្យដល់ទីតាំងធ្វើអាជីវកម្មធនធានរ៉ែគ្មានច្បាប់ ហើយនាងខ្ញុំបានធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ គោរពរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ចំពោះករណីខាងលើនេះយ៉ាងលម្អិត ដូចជាការធ្វើអាជីវកម្មគ្មានច្បាប់ដែលបណ្ដាលឲ្យបាត់ចំណូលរដ្ឋ។

លោកស្រីបញ្ជាក់ទៀតថា ដូច្នេះថានាងខ្ញុំធ្វើការគ្មានសីលធម៌ មិនសុំយោបល់ នាងខ្ញុំទទួលយកពុំបាន ឡើយ ដោយនាងខ្ញុំធ្វើការតាមនីតិវិធីត្រឹមត្រូវដូចបណ្ដាមន្ទីររ៉ែ និងថាមពលរាជធានី/ខេត្តផ្សេងៗដែរ។ ករណីនេះ នាងខ្ញុំស្នើសុំដោយទទូច មេត្តាសម្រួលពាក្យថានាងខ្ញុំធ្វើការគ្មានសីលធម៌ មិនសុំយោបល់ដោយសេចក្ដីអនុគ្រោះ។

សកម្មភាពកាយដីដោយគ្មានច្បាប់

ផ្លុវតាមមាត់ព្រែក ដោយគ្មានបច្ចេកទេស

ក្រៅតែពីផ្ញើទៅកាន់ ឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ លិខិតរបស់លោកស្រី មាស មករា ក៏បានចម្លងជូន ក្រសួងមហាផ្ទៃ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងរ៉ែ និងថាមពល និង ក្រុមប្រឹក្សាខេត្តកែប ដើម្បី ជ្រាបផងដែរ។

ករណីកាយអាចម៍ដីភ្នំអង្កោល នេះ ត្រូវបាន ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ថា យកទៅចាក់ធ្វើផ្លូវថ្មី តាមសំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំ និងស្រុក និងដើម្បីការពារកុំឱ្យជនខិលខូច លួចចូលទន្ទ្រានកាន់កាប់ដីខុសច្បាប់ និង ចាក់ដីចូលដីព្រៃ ជាពិសេសងាយស្រួលអន្តរាគមន៍ទាន់ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃកើតឡើង ។

បើតាម លិខិតលេខ ៥២៤/២២ រថ.ខក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ របស់មន្ទីររ៉ែ និងថាមពល ខេត្តកែប ចំណារឯកឧត្តមបណ្ឌិតអភិបាលខេត្ត លើកំណត់បង្ហាញលិខិតចូល ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ម សំណាង ស្នើសុំកាយក្រវ៉ាត់ព្រំព័ទ្ធជុំវិញភ្នំអង្កោល មានទទឹង១០ម៉ែត្រ នៅតំបន់ភ្នំ អង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕