រឿងកាយដីគ្រៀវភ្នំអង្កោលទំនងជាល្បិចព្រួញមួយបាញ់បានមយូរាបីខណៈដែលមហាជនចង់ដឹងថាតើនរណាជាព្រាន ?

79

ដោយៈ អធិបតី

ខែត្រកែបៈ ខែត្រកែប ត្រូវបានគេចាត់ទុកថា «ជាមាណវីតូចស្តើង» បង្អួតសម្រស់ទាក់ទាញចំណាប់អារម្មណ៍បង្ហាញសក្តានុពលខ្លាំងលើវិស័យ
ទេសចរ ព្រោះកូនក្រមុំរូបស្រស់នេះប្រកបដោយលក្ខណៈសម្បត្តិល្អពីធម្មជាតិគឺសម្បូរណ៍ទៅដោយ ឆ្នេរ កោះ ភ្នំ និងព្រែក។ ចុះបើសកម្មភាព
កាយភ្នំលុបព្រែកវាតយកដីធ្វើជាកម្មសិទ្ធិបម្រើឱ្យជនមួយក្តាប់តូចបានសម្រេចវិញនោះ តើក្រមុំរូបនេះឈឺចាប់សោកសង្រេង និងមាន
វិប្បដិសារីបែបណា ?

May be an image of 1 person and sitting
លោក សោម ពិសិដ្ឋ អភិបាលខែត្រកែប

ភ្នំអង្កោល ដែលជាសម្បត្តិជាតិ ដ៏មានតម្លៃត្រូវបានលោក ម៉ម សំណាង នាំយកគ្រឿងចក្រអេស្កាវទ័រដ៏ថ្មីសន្លាងពីរគ្រឿង និងរថយន្តដឹកដីធំ
តូចជិត២០គ្រឿងទៅជីកយកអាចម៍ដីពុំមានច្បាប់អនុញ្ញាតពី មន្ទីររ៉ែនិងថាមពល ខែត្រកែប ឡើយ។ សកម្មភាពគ្រៀវឬជីកភ្នំ ដ៏មហន្តរាយបែប
នេះធ្វើឡើងដោយតក់ក្រហល់បំផុតគឺពុំបានឆ្លងកាត់ មន្ទីររ៉ែ និងថាមពល ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលចូលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់។ តាម
ការប៉ាន់ប្រមាណទំហំដីដែលកំពុងធ្វើអាជីវកម្មរ៉ែខុសច្បាប់នោះមានវិសាលភាពធំធេងណាស់ មានប្រមាណជិត២ម៉ឺនម៉ែត្រគូបឯណោះ។

ផែនទីប្លង់ផ្លុវតាមព្រែក

ដំបូងឡើយហាក់មានការយកចិត្តទុកដាក់លើ ការការពារធនធានធម្មជាតិដូចជា ដីព្រៃលិចទឹក ភ្នំ ព្រែក និងឆ្នេរសមុទ្រ ក្នុងនាមអាណាព្យាបាល
ខែត្រកែប ទើបឡើងកាន់តំណែងថ្មីៗ ឬទំនងជាចង់និយាយអាក្រក់ពីគេរំលេចថា ខ្លួនឯងល្អ ! ឯកឧត្តមអភិបាលខែត្រគ្រងនាមបណ្ឌិតពីរគឺលោក
សោម ពិសិដ្ឋ បានបង្ហាញចម្ងល់ជាសាធារណៈពាក់ព័ន្ធនឹងករណីជីកយកអាចម៍ដី ភ្នំអង្កោល ពីសំណាក់បុគ្គល ម៉ម សំណាង ដដែលនេះថា។

សកម្មភាពកាយដីដោយគ្មានច្បាប់

ពីមុនចេញមុខឆ្ងល់ ពេលនេះចេញមុខឱ្យបន្តការកាយភ្នំ សមនឹងពាក្យថា ពេលវេលាមិនទាន់ដល់ឱកាសមិនទាន់មាន។ រំលឹកដល់ការបក
ស្រាយជាសាធារណៈកន្លងមក ឯកឧត្តមបណ្ឌិតពីរគិតបានលឿនថា « ការកាយអាចម៍ដីនៅ ភ្នំអង្កោល ស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល គឺ យកទៅធ្វើផ្លូវប្របមាត់សមុទ្រដើម្បីការពារកុំឱ្យមានជនខិលខូចលួចទៅទន្ទ្រានដីព្រៃលិចទឹក ចាក់ដីមាត់ព្រែក និងជួយសង្គ្រោះនៅពេល
ដែលមានភ្លើងឆេះព្រៃណាមួយកើតមានឡើង»។

សកម្មភាពកាយដីដោយអនាធិបតេយ្យ ដោយគ្មានច្បាប់

ទោះជាយ៉ាងណា ឯកឧត្តមបណ្ឌិតពីរ មិនបានបង្ហាញថា តើដីនៅតំបន់ដែលធ្វើផ្លូវឆ្លងកាត់នោះជាប្រភេទដីអ្វីនោះទេ ហើយក៍មិនមានព័ត៌មាន
អំពីចំនួន ព្រៃលិចទឹក និងព្រៃកោងកាង ដែលត្រូវបំផ្លាញនោះមានទំហំប៉ុន្មានដែរ មានតែមន្រ្តីក្រោមឳវាទ និងប្រជាពលរដ្ឋដែលសោកស្តាយ
ភ្នំអង្កោល បានប្រាប់អ្នកសារព័ត៌ថា អ្នកបញ្ជាឲ្យកាយភ្នំ លើកគម្រោងធ្វើផ្លូវ និងអ្នកដែលចិញ្ចឹមចិត្តវាតទីយកដីព្រៃកោងកាង ដែលជាសម្បត្តិ
របស់ជាតិ គឺក្រុមមនុស្សតែមួយ។

ផ្លុវតាមមាត់ព្រែក ដោយគ្មានបច្ចេកទេស

ក្រុមគ្រឿងចក្រដែលប្រើប្រាស់ក្នុងការគ្រៀវភ្នំនេះគឺគ្មានអាជ្ញាប័ណ្ណរ៉ែ គ្មានច្បាប់អ្វីនោះទេ អាចនិយាយឱ្យងាយស្តាប់ ក្រុមនេះគ្រាន់តែជាបញ្ញើ
ក្អែក ទំលើដើមស្រល់តែប៉ុណ្ណោះ។ ករណីនេះទំនងជាល្បិចព្រួញមួយបាញ់បានសត្វមយូរាបី (ក្ងោក) នេះបើនិយាយជារួម តែបើនិយាយបែបដាច់
ដោយឡែកនោះគឺទី១ ការកាយយកអាម៍ដីនៅ ភ្នំអង្កោល ដោយមិនមានច្បាប់ទម្លាប់នាំឲ្យខាតបង់ប្រាក់ចំណូលរដ្ឋជាច្រើន។ ទី២ ការចាក់ដីធ្វើ
ផ្លូវតាមបណ្តោយព្រែក ដោយគ្មានជំនាញសិក្សាផលប៉ះពាល់ត្រឹមត្រូវធ្វើឲ្យខូចខាតដល់ ព្រៃកោងកាង ព្រៃលិចទឹក ដែលជាជម្រករបស់ជីវចម្រុះ
គ្រប់ប្រភេទ និងទី៣ ព្រៃលិចទឹក ជាងរយហិកតាដែលត្រូវផ្លូវនោះហ៊ុព័ទ្ធនឹងក្លាយទៅជាកម្មសិទ្ធិឯកជនក្នុងពេលដ៏ឆាប់ៗខាងមុខនេះមិនខាន។
ចុះបើក្រុមលោក ម៉ម សំណាង គ្មានច្បាប់ផងហេតុអ្វីទើបអាចលាក់ក្រសែភ្នែកដ៏មុតស្រួចរបស់លោកអភិបាលបណ្ឌិតពីររបស់យើងទៅបាន?
ឬមួយមានអ្វីនៅពីក្រោយរឿងនេះ ទើបពេលមុនឆ្ងល់ ពេលនេះលែងឆ្ងល់?

ភ្នំអង្កោល (មាណវី) កំពុងរងការរំលោភបំពាន

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ គ្រឿងចក្រពីរគ្រឿងដែលសម្រុកមកគ្រៀវភ្នំអង្កោលជាថ្មីនេះមិនទាន់បានដកចេញនៅឡើយ
ទេ តែក៍មិនទាន់មានសកម្មភាពទៀតដែរ ដោយសារមានការទួញយំពី ធម្មជាតិ គឺភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃ ហើយផ្លូវដែលគេគ្រោងធ្វើនោះក៍
គ្មានវិស្វករណា ឬជំនាញណាគូសវាសវាស់វែងនោះដែរ បានត្រឹមកាយដីភ្នំយកមកចាក់លើ ព្រៃលិចទឹក បង្កើតបានជាផ្លូវ ឬអាចហៅថា ទំនប់
ដើម្បីវាតយកដីរបស់រដ្ឋតែប៉ុណ្ណោះ។ ព្រោះបើសកម្មភាពនោះបានសម្រេចដីជាងរយហិកតានឹងក្លាយទៅជាកម្មសិទ្ធិរបស់គេមិនខានហើយក្នុង
នោះសូម្បីតែឪក្មេកបណ្ឌិតក៍មានដីជាង២០ហិកតាដែរ៕

ភ្នំអង្កោល (មាណវី) កំពុងរងការរំលោភបំពាន