អាជ្ញាធរខេត្តស្វាយរៀងបចុះត្រួតពិនិត្យទីតាំងល្បែងស៊ីសងចំនួន៦ទីតាំងក្នុងសង្កាត់ ២ នៃ ក្រុងបាវិត

25

ខេត្តស្វាយរៀង៖ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តដឹកនាំកំលាំងចម្រុះចុធ្វើការត្រួតពិនិត្យទីតាំងល្បែងស៊ីសងចុះត្រួតពិនិត្យទីតាំងដែលធ្លាប់បានបើកល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ ) បានចំនួន ៦ទីតាំងស្ថិតនៅក្នុងសង្កាត់បាទី មាន ៤ទីតាំង និងសង្កាត់ប្រាសាទ មាន ២ទីតាំង ក្នុង ក្រុងបាវិត ខេត្តស្វាយរៀង ។

អញ្ជើញចូលរួមនៅក្នុងកិច្ចប្រតិបត្តិការនេះដែររួមមាន លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកអភិបាលរងក្រុង និងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីលោកចៅសង្កាត់រងសង្កាត់ទាំងពីរផងដែរ ។

ក្រោយពីចុះត្រួតពិនិត្យឃើញថាគ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើកុំអោយមានលួចលាក់បើកឡើងវិញព្រោះវាជាល្បែងដែរខុសច្បាប់ ។

លោក សេង សីលា និងងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិតនិងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត៕