នគរបាលខេត្តកំពង់ស្ពឺរឹបអូសឈើសុក្រំចំនួន១៨ ដុំ ក្នុងចំការដូងមួយកន្លែង

10

កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានសហការធ្វើការស្រាវជ្រាវ និងរកឃើញគំនរឈើមួយកន្លែងដែលឈ្មួញលាក់ទុក នៅក្នុងដីចម្ការដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំ ពង់ស្ពឺ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសប្រភេទឈើសុក្រំ មានចំនួន១៨ ដុំ និងកំពុងបន្ដស្រាវជ្រាវរកមេក្លោង និង អ្នកទទួលខុសត្រូវ ។

សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថាចំការខាងលើគឺជាកន្លែងប្រមូលផ្តុំឈើដើម្បីដឹកចេញយកទៅលក់ចែកចាយបន្ត និងមិនមែនទើបតែកើតមាននោះទេ គឺច្រើនខែមកហើយ។

សមត្ថកិច្ចដដែបន្តថា ក្រោយរុករកនិងរឹបអូសបានវត្ថុតាងឈើសុក្រំ ចំនួន១៨ ដុំ ដែលមិនទាន់វាស់វែង កម្លាំងនគរបាលសេដ្ឋកិច្ចបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យរួចហើយដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕