សមត្ថកិច្ចឃាត់ខ្លួននារីវៀតណាមចំនួន ១១នាក់ ក្រោយមានករណីផ្ទុះអាវុធនៅក្នុងហាងខារ៉ាអូខេ យីហោ ៦៨ នៅក្រុងបាវិត

65

ស្វាយរៀង៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនៅចំណុចហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ ៦៨នៅ ក្រុងបាវិត សមត្ថកិច្ចឈានដល់ការឃាត់ខ្លួននារីជាជនជាតិវៀតណាមសង្ស័យចំនួន ១១នាក់មកសាកសួរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទាបភ្លឺ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅហាងខារ៉ាអូខេ ដែលមានផ្លាកយីហោ ៦៨ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានអោយដឹងថានារីសង្ស័យមានឈ្មោះទី១ ឡូ ធីថាវ អាយុ ២៧ឆ្នាំ ២-ឈ្មោះ ឡ ធីងិន អាយុ ២៦ឆ្នាំ ៣-ឈ្មោះ ឡូ ធីង៉ា អាយុ ១៧ឆ្នាំ ៤-ឈ្មោះ វ៉ាង ធីយួ អាយុ ១៧ឆ្នាំ ៥-ឈ្មោះ បៀវ ធីវិន អាយុ ១៥ឆ្នាំ ៦-ឈ្មោះ ដ ធីហៀប អាយុ ១៧ឆ្នាំ ៧-ឈ្មោះ ឡុក ធីថាម អាយុ ១៧ឆ្នាំ ៨-ឈ្មោះ ឡុង ធីហាយ អាយុ ២៤ឆ្នាំ ៩-ឈ្មោះ ឡេ ធីមី អាយុ ១៦ឆ្នាំ ១០-ឈ្មោះ លឿន ធីថាវ អាយុ ២៥ឆ្នាំ និង ១១-ឈ្មោះ ឡូ ធីទៀប អាយុ ១៦ឆ្នាំ ។

ប្រភពដដែលបន្តថា ករណីផ្ទុះអាវុធបង្កឡើងដោយជនជាតិវៀតណាម ០១ក្រុម ជិះរថយន្ត ០១គ្រឿង ម៉ាកព្រូសពណ៌ប្រផេះផ្លាកលេខភ្នំពេញ ២BL២៩៣៤។ សមត្ថកិច្ចនគរបាលក៏បានចុះដល់កន្លែងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុក៏បានរកឃើញសំបកគ្រាប់ អាវុធវែងចំនួន ០៧គ្រាប់ សំបកអាវុធខ្លីចំនួន ០១គ្រាប់ និងស្លាកលេខរថយន្ត ភ្នំពេញ ២BH០២១៧ នៅកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ច ក៏បន្តការស្រាវជ្រាវក៏បានឃើញរថយន្តខាងលើយកទៅទុកផ្លុងចោលនៅលើផ្លូវជាតិលេខ ០១ នៅចំនុចភូមិឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយសមត្ថកិច្ចក៏បន្តកាស្រាវជ្រាវដល់ម៉ោង ៦ល្ងាចថ្ងៃដដែលនិងកំណត់បានមុខសញ្ញាជួលផ្ទះរបស់ឈ្នោះ កៅ ផល្លា ភេទស្រី អាយុ ៤០ឆ្នាំ មានទីតាំងនៅក្នុងបូរីរិទ្ធី រ៉េស៊ីដេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បន្ទាប់មក សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជួល និងដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងក៏ឃើញមាននារីជាជនជាតិវៀតណាមចំនួន ១១នាក់ និងនាំខ្លួនយកមកអធិការរដ្ឋាននគរក្រុងបាវិត ដើម្បីធ្វើការសាកសួរក្រោយពីកាសាកសួរចប់ និងមានការពីឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អោយឃាត់ខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត៕