ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងអភិបាលខេត្ត ៣ រូបឱ្យបន្តដំណែង សម្រាប់ អាណត្តិទី ២៖..

66

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអភិបាលខេត្ត ៣ រូប ឱ្យបន្តដំណែងជាអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបច្ចុប្បន្ន។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឱ្យដឹងថា ១. ឯកឧត្តម ប៉ែន កុសល្យ ឱ្យបន្តដំណែងជា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ ២ . ឯកឧត្តម ទៀ សីហា ឱ្យបន្តដំណែង ជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ ៣. ឯកឧត្តម ជាម ច័ន្ទសោភ័ណ ឱ្យបន្តដំណែងជា អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ៕

ឯកឧត្តម ជាម ច័ន្ទសោភ័ណ
ឯកឧត្តម ប៉ែន កុសល្យ
ឯកឧត្តម ទៀ សីហា