គ្រឿងក្នុងមាន់ ៥ តោនដឹកជញ្ជូនខុសច្បា់ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាប

71

ពង់ឆ្នាំងះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបង្ក្រាបគ្រឿងក្នុងមាន់ ចំនួន ៥ តោន ដែលគ្មានអនុញ្ញតត្រឹមត្រូវ និងត្រៀមដុចកំទេចចោល ។

លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងមន្ត្រីជំនាញបានចាប់ឃាត់ខ្លួនរថយន្តសាំយ៉ុងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2M 3047 និងបានធ្វើការឆែកឆេរពិនិត្យឃើញមានកោះមាន់ និងគ្រឿងក្នុងមាន់ចំនួន ៣៤៥ស្បោង ស្មើនឹងប្រមាណ ៥ តោន។

លោកបន្តថា ការដឹកជញ្ជូនគ្រឿងក្នុងមាន់នេះគឺគ្មានលិខិតអនុញ្ញាតបែបនេះ ត្រូវបានយកមករក្សាទុកនៅ ការិយាល័យផលិតកម្មនិងបសុព្យាបាល ។ព្រឹកនេះក្រោយពីព្រះរាជអាជ្ញា ធ្វើការពិនិត្យ រួច បានការអនុញ្ញាតឲ្យរៀបចំង្កើតគណៈកម្មការដើម្បីធ្វើការដុតកម្ទេចចោល កោះ និង គ្រឿងក្នុងមាន់ទាំងនោះ ។

ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្លែងថា ក្រោយពីពិនិត្យ គ្រឿងក្នុងមាន់ដែលដឹកតាមរថយន្តសាំយ៉ុងគ្មានលិខិតអនុញ្ញាត បានចាត់តាំងឲ្យបង្កើតគណៈកម្មការចម្រុះដើម្បីធ្វើការដុតកំទេចចោល។

ចំណែកឯរថយន្តត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕