សហគមន៍គ្រីស្ទបរិស័ទ្ធគណៈនិកាយប្រូតេស្តង់កម្ពុជាបដិសេធ មិនទទួលស្គាល់ និងចូលរួម ក្នុងការប្រារព្វកម្មវិធីរំលឹកពីមរតកដំណឹងល្អ១០០ឆ្នាំ

152

ភ្នំពេញ៖ សហគមន៍គ្រីស្ទបរិស័ទ្ធគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក) បានបដិសេធ មិនទទួលស្គាល់ និងចូលរួម ក្នុងការបង្កើតប្ញរួមប្រារព្វកម្មវិធីរំលឹកពីមរតកដំណឹងល្អ១០០ឆ្នាំនៃគ្រឹស្ទបរិស័ទ ដោយគ្មានកំណត់ឈ្មោះនិកាយសាសនាត្រឹមត្រូវដែលមិនមានលក្ខណៈឆ្លុះបញ្ចាំងពីតថភាពពិតប្រាកដនៃមរតកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។

សហគមន៍គ្រីស្ទបរិស័ទ្ធគណៈនិកាយប្រូតេស្តង់កម្ពុជា (ស.គ.ប.ក)ក៏បានអំពាវនាវឱ្យបងប្អូនគ្រីស្ទបរិស័ទក្នុងគណៈនិកាយប្រូតេស្ដង់ជនជាតិខ្មែរទាំងអស់ប្រុងប្រយ័ត្ន នៃការប្រារព្ធកម្មវិធីនេះ ព្រោះថាបេសជនបរទេសនានាក្នុងនិកាយប្រូតេស្តង់ បានដឹងប្រវត្តិសាស្ត្រនៃដើមកំណើតសាសនានេះហូរចូលមកកម្ពុជា និងដោយយល់នូវគោលបំណងនៃក្រុមមួយនេះដែលមាននិន្នការមកពីជម្រុំជនភៀសខ្លួនខ្មែថៃ ក៏បានសំណូមពរ ថាចំពោះការរៀបការចំឲ្យពិធីរំលឹកខួបស្តីពីមរតកដំណឹងល្អ១០០ឆ្នាំនៃគ្រឹស្ទបរិស័ទនេះ ជាព្រឹត្តិការណ៏អាចបំភន្ត័ភ្នែកប្រមុខរាជរដ្ឋភិបាលឲ្យអាចយល់ច្រឡំថាជារបស់និកាយប្រូតេស្តង់របស់ខ្លួន។

ក្រុមនេះតាមរយះក្រសួងធម្មការនិងសាសនាសំណូមពរចង់ឲ្យសម្តេចតេជោនារដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលទទួលស្គាល់ក្រុមខ្លួនជាមេកើយ ដោយធាតុពិតក្រុមនេះជាក្រុមក្នុងនិកាយប្រូតេស្តង់ស្របតាមលក្ខន្តិកៈដែលតែងតែចង់បំបែកខ្លួនប្ញ ស្នើឲ្យសម្តេចតេជោរំលាយសហគមន៏និកាយប្រូតេស្តង់ចាស់ដែលមានច្បាប់ទម្លាប់លក្ខន្តិកះតម្កល់នៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៣ជាហូរហែរមក ដែលប្រធានសហគមន៏និកាយប្រូតេស្តង់ក៏ជាទីប្រឹក្សាផ្ទាល់សម្តេចទទួលបន្ទុកសាសនាគ្រីស្ទ ។ កន្លងមកសម្តេចតេជោតេជោ ធ្លាប់ទទួលស្គាល់និងបានណែនាំនាពិធីសុខដុមនិយកម្មសាសនាគ្រីស្ទនៅកោះពេជ្រ៣ឆ្នាំជាប់ៗគ្នា(2016,2017និង2018)រៀបចំដោយក្រសួងធម្មការនិងសាសនា។

ស.គ.ប.ក. ដែលជាតំណាងរបស់បងប្អូននៅក្នុងក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាស្របច្បាប់ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាបង្កើតឡើងតាំងពីឆ្នាំ២០០២ មិនគាំទ្រ ហើយក៏មិនចូលរួមសកម្មភាពណា រួមទាំងកម្មវិធី ណាដែលទាក់ទងនឹងការប្រារព្ធរំលឹកពីមរតកដំណឹងល្អ១០០ឆ្នាំនៃគ្រឹស្ទបរិស័ទដែលមិនមាន លក្ខណៈឆ្លុះបញ្ចាំងពីតថភាពពិតប្រាកដនៃមរតកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបុព្វបុរស គ្រីស្ទបរិស័ទគណៈដីកាយប្រូតេស្តង់យើង បានចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩២៣។

ស.ក.ប.ក. ក៏បានបញ្ជាក់ពីជំហររបស់ខ្លួនថា ការប្រារព្ធពិធីរំលឹកពីមរតក១០០ឆ្នាំនៃដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទពិតប្រាកដ ត្រូវមានលក្ខណៈសម្បត្តិតម្រូវដូចខាងក្រោម៖

១. យើងត្រូវទទួលស្គាល់ និងថែរក្សា «ព្រះគម្ពីរប៊ីប” ជាគម្ពីរគោលលទ្ធិជំនឿ របស់គ្រឹស្ទបវិស័ទគណៈនិកាយប្រតេស្ដ ដែល
ត្រូវបានបកប្រែជាភាសាខ្មែរ ដោយបុព្វបុរសនៃគណៈនិកាយប្រតេស្តង់យើង និងត្រូវបានបោះពុម្ពផ្សាយជា លើកដំបូងក្នុងឆ្នាំ១៩៥៤ ដែលជាមរតករយៈពេល១០០ឆ្នាំពិតប្រាកដនៃ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបាននាំចូលមកក្នុងប្រទេសកម្ពុជា ហើយ ឈ្មោះ ព្រះគម្ពីរប៊ីបរបស់យើង ព្រមទាំងខ្លឹមសារដែលមានកត់ត្រាទុកក្នុង នោះ មិនអាចត្រូវបានកែប្រែទៅឈ្មោះផ្សេង ឬកែប្រែខ្លឹមសារ ឬកែសម្រួល ពាក្យពេចន៍ដែលនាំឱ្យខុសគោលលទ្ធិជំនឿរបស់យើង ទោះក្នុងស្ថានភាព ឬ គោលបំណងណាមួយក៏ដោយហើយមានកម្មសឹទ្ធបញ្ញាត្រឹមត្រូវទទួលស្គាល់ដោយរាជរដ្ឋាភិបាល
បច្ចប្បន្ននេះផងដែរ។

២. ព្រះនាមនៃព្រះដែលជាអង្គនៃមរតកដំណឹងល្អនោះ គឺជាព្រះដែលមានកត់ត្រា ទុកក្នុងព្រះគម្ពីរប៊ីប ពី “ព្រះយេស៊ូវគ្រឹស្ទ“ ជាព្រះរបស់គ្រីស្ទបរិស័ទគណៈ និកាយប្រូតេស្តង់ មិនមែន “ព្រះយេស៊ូ គ្រិស្ត” ទេ។

៣.គោរមងារដែលត្រូវបានប្រើប្រាស់នៅក្នុងព្រះវិហារគ្រីស្ទបរិស័ទគណៈនិកាយ ប្រតេស្តង់ ជាអត្តសញ្ញាណរបស់ព្រះវិហារប្រូតេស្តង់យើងគឺ «គ្រូគង្វាល »និង «លោកគ្រូ» មិនមែន «ព្រឹទ្ធបូជាចារ្យ»ឬ «បូជាចារ្យ» ឬ«ព្រឹទ្ធាចារ្យ»ឬ«លោកឪពុក» ទេ។
៤ នៅក្នុងជំនឿរបស់គ្រឺស្ទបរិស័ទ គណៈនីកាយប្រូស្តេស្តង់ ដែលមានព្រះគម្ពីរប៊ីប ជាគោលលទ្ធិជំនឿ មិនមានអនុវត្ត «ពិធីបញ្ចុះបឋមសីលា» ឬ « ពិធីរំលឹកវិញ្ញាណខន្ទ»នោះទេ ដែលអាចប៉ះពាល់ដល់ទំនៀមទម្លាប់សាសនាដ៏ទៃ។

៥. គ្រីស្ទបរិស័ទគណៈនិកាយប្រូស្តេស្តង់ទាំងអស់ គាំទ្រ និងអព្រះគុណព្រះ ដែលទ្រង់បានប្រើលោក ម៉ារទិន  (Martin Luther ) ដើម្បីធ្វើការកែទម្រង់ជំនឿនៃគ្រីស្ទបរិស័ទ បានត្រឹមត្រូវតាមព្រះគម្ពីរប៊ីប ដែល បង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នាដាច់ស្រឡះ រវាងគោលលទ្ធិជំនឿប្រតេស្តង់ និងគោលលទ្ធិជំនឿកាតូលិក។

៦.ស.គ.ប.ក មិនគាំទ្រ និងមិនចូលរួមក្នុងសកម្មភាពរបស់ក្រុមណាមួយ ឬបុគ្គលណាមួយដែលមិនទទួលស្គាល់ «ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា»ដែលរាជរដ្ឋបាលកម្ពុជានិតិកាលទី២ បានបង្កើតឡើងតាំងពីឆ្នាំ២០០២  តាមសំណូមពររបស់អង្គការសហប្រជាជាតិ ដើម្បីសាសនា និងសន្តិភាព ហើយ ស.គ.ប.ក បដិសេធយ៉ាងដាច់ខាតចំពោះក្រុមណា ឬបុគ្គលណាដែលបានប្រព្រឹត្តបំពានលើសេចក្តីថ្លែងការរួមរបស់ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាក្រោមអនុភាពតំណាងព្រះមហាក្សត្រអានព្រះរាជា


សារគាំទ្រនិងទទួលស្គាល់ ហើយដូចជ្រាបស្រាបហើយព្រះមហាក្សត្រព្រះវរៈក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់គ្មាននរណាហ៊ានប្រមាថបានឡើយ ដែរត្រូវបានធ្វើឡើងនៅថ្ងៃ ទី១០ ខែតុលា ឆ្នាំ២០០២ ដោយមេដឹកនាំសាសនាទាំង៦ ដែលរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសទទួលស្គាល់ គឺមេដឹកនាំព្រះពុទ្ធសាសនាទាំង២គណៈនិកាយ មេដឹកនាំឥស្លាមសាសនាទាំង២សហគមន៍ និងមេដឹកនាំគ្រឹស្ទបរិស័ទទាំង២គណៈនិកាយ (គឺគណៈនិកាយប្រតេស្តង់១ និងគណៈនិកាយកាតូលិក១)។

ដូច្នេះមិនគួរឡើយយកអំណាចអាណាចក្រមកបំពានសាសនាចក្រមកបន្លំ អញ្ជើញសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីមកជាភ្ញៀវកិត្តិយស នៃអង្គពិធី រំលឹកពីមរតកដំណឹងល្អ១០០ឆ្នាំដោយគ្មានបញ្ជាក់គណៈនិកាយឲ្យច្បាស់លាស់ ព្រោះកន្លងមកសម្តេចតេជោហ៊ុន សែន ប្រកាសទទួលស្គាល់និកាយកាតូលិកនិងនិកាយប្រូតេស្តង់ដែលមាននិកាយតូចឈ្មោះខុសៗគ្នាបង្កើតទីស្នាក់ការថ្វាយបង្គំព្រះនៅតាមបណ្តាលខែត្រ រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ក្នុងគោលបំណងរក្សាគោលលទ្ធិជំនឿត្រឹមត្រូវ និងសណ្តាប់ធ្នាប់នៃការប្រតិបត្តិជំនឿរបស់បងប្អូនគ្រីស្ទបរិស័ទគណៈ កាយប្រស្តង់យើង ដោយអនុលោមតាមយុទ្ធសាស្រ្តសុខដុមនីយកម្មសាសនារបស់សម្តេចតជោនាយករដ្ឋមន្ត្រី និង សេចក្តី ថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា ដើម្បីសុខដុមនីយកម្មសាសនា និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីយើង ទន្ទឹមនិងហ្នឹង សម្តេចតេជោ ហ៊ុន សែន សូមកោតសរសើរចំពោះការចេញញត្តិថ្កោលទោសដ៌ជនណាប្ញក្រុមណាដែលមិនគោរពព្រះមហាក្សត្រ តាមសំណើសម្តេចតេជោ ទៅលើការមិនឲ្យតម្លៃដល់ព្រះមហាក្សត្រស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាាឆ្នំ១៩៩៣នេះ។

ស.គ.ប.ក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ឱ្យមាន ការប្រុងប្រវ័ត្ន និងរក្សាសណ្ដាប់ធ្នាប់ ក្នុងការប្រតិបត្តិជំនឿរបស់យើងតាមគោលលិទ្ធិត្រឹមត្រូវរបស់គណៈនិកាយប្រូតេស្តង់ ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ជំនឿដែលមានចែង ក្នុងព្រះគម្ពីប៊ីបរបស់យើង ដើម្បីថ្វាយសេរីល្អនៃ ព្រះយ៉េស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងជាព្រះអម្ចាស់របស់យើង៕