ប្រធានាធិបតីអាមេរិក ចូ បៃដិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា អមដោយមានការរិតបន្តឹងសន្តិសុខយ៉ាងខ្លាំង

7

្នំពេញ ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង៨៖០៥នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អមដោយមានការរិតបន្តឹងសន្តិសុខយ៉ាងខ្លាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេ សង្កេតឃើញ លោក ចូ បៃដិន មិនឡើងចូល រថយន្តរបស់លោក ដែលត្រៀមដឹកលោក ធ្វើដំណើចេញភ្លាមៗនោះទេ គឺ លោក បានទៅជួបសន្ទនាជាមួយ នឹងមនុស្សមួយក្រុមដែលឈររងចាំស្វាគមន៍គមន៍លោកផងដែរ ។

ការមកដល់របស់លោក បៃដិន គេក៏សង្កេតឃើញមានវត្តមានសន្តិសុខ និងកងការពារជាច្រើនរូប យាមកាមយ៉ាងតឹងរឹងបំផុត ។ ទោះជាយ៉ាងនេះ ក្តី កម្ពុជាបានបង្ហាញមោទនភាពស្វាគមន៍ លោកប្រធានាធិតីគអាមេរិករូបនេះផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំ

កំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕