អង្កភាពសារព័ត៌មាន ខ្មែរខូវឺធីវី ជូនដំណឹងដល់ភ្នាក់ងារឆ្លងឆ្លើយព័ត៌មានទូទាំងប្រទេស

105

អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី KCTV Cambodia លិខិតអនុញ្ញាតលេខ ៥៦៧ ព.ម.ប្រក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានស្នាក់ការស្ថិតនៅផ្ទះលេខ៨Eo ផ្លូវលេខ១០៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នមានសម្ថកិច្ច និងភ្នាក់ងារឆ្លង ឆ្លើយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា ៖

១ កាតសម្គាល់ខ្លួនជាភ្នាក់ងារឆ្លងឆ្លើយព័ត៌មាន ចេញដោយអង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី KCTV Cambodia ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ តទៅត្រូវមានភ្ជាប់ជាមួយ QR Code ពិសេស ដែលអាចស្កេនបញ្ជាក់នូវប្រវត្តិរូបសង្ខេប ។

២ គ្រប់ភ្នាក់ងារឆ្លងឆ្លើយព័ត៌មានដែលបំពេញបេសកម្មនៅតាមបណ្តារាជធានី ខែត្រ ត្រូវយកលិខិត អនុញ្ញាត លិខិតបេសកម្ម ប្រវត្តិរូបសង្ខេប ដាក់ជូនតាមបណ្តាគ្រប់ស្ថាប័នមានសម្ថកិច្ច និងមន្ទីរព័ត៌មានដែលខ្លួនរស់នៅ ។

៣ ភ្នាក់ងារឆ្លងឆ្លើយព័ត៌មានទាំងអស់របស់អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី KCTV Cambodia ត្រូវគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជារផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មានអោយបានខ្ជាប់ខ្ជួន ។

៤ ជនណាដែលប្រើប្រាស់កាតសម្គាល់ខ្លួនក្លែងក្លាយមិនមានភ្ជាប់ជាមួយ QR Code ពិសេសដែលអាចស្កេនបញ្ជាក់នូវប្រវត្តិរូបសង្ខេប មិនមែនជាភ្នាក់ងារឆ្លងឆ្លើយព័ត៌មានរបស់អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី KCTV Cambodia នោះទេ ។

៥ សូមផ្តល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មាន ខ្មែរខូវឺធីវី KCTV Cambodia ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៦០ ៦៧២ ២២២ ប្រសិនជាមានជនណាមួយអះអាងថាខ្លួនភ្នាក់ងារឆ្លងឆ្លើយព័ត៌មាន ឬប្រើប្រាស់កាតសម្គាល់ខ្លួនលើសពីតួនាទីជាអ្នកសារព័ត៌មាន ។

លិខិតជូនដំណឹងរបស់ KCTV Cambodia