ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃនៅថ្ងៃនេះ

64

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តេីមគិតកម្រៃ
ពី ថ្ងៃទី 01/11/2022 វេលា 07:00ព្រឹក តទៅ។
ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង តាមចម្ងាយជាក់ស្តែង។
ឧទាហរណ៍ ចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ “
បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖
1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម
2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន
3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡេីង មាន បិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។

 

តារាងកម្រៃលម្អិតត្រូវគិតជា គីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖
– ផ្លាកលេខសម្គាល់ យានយន្ត
– ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព
– កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។

សូមបងប្អូន #គោរពច្បាប់ចរាចរណ៍ #បេីកបរដោយសុវត្ថិភាព #ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!