ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងលោកជំទាវ ព្រមទាំងបុត្រ បាន ដង្ហែរ អង្គកឋិនទាន វេរប្រគេន ព្រះសង្ឃ ដែល គង់ ចាំព្រះវស្សា អស់ កាល ត្រីមាស ក្នុងវត្តរស្មីសាមគ្គី អូរសំព័រ!!!

44

ស្រុកម៉ាឡៃ៖នៅថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងលោកជំទាវ ព្រមទាំងបុត្រ បាន ដង្ហែរ អង្គកឋិនទាន វេរប្រគេន ព្រះសង្ឃ ដែល គង់ ចាំព្រះវស្សា អស់ កាល ត្រីមាស ក្នុងវត្តរស្មីសាមគ្គី អូរសំព័រ ស្ថិតក្នុងឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ លោក យ៉ាង គឹមហ៊ុយ និងលោកស្រី លោក តាន់ គឹមរិទ្ធ និងលោកស្រី ក្រុមការងាយុវជន ព្រមទាំង លោក លោក ស្រី ក្រុមការងារ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើង វត្តជាច្រើ នរូប ទៀត ក៏បានអញ្ជើញ ចូលរួមដ ង្ហែអង្គកឋិនទាន នេះដែរ។

បន្ទាប់ពីបាន ដង្ហែរអង្គក ឋិនទានព័ន្ធជុំវិញ ព្រះហារ បី ជុំរួច ម ក ក៏ បាន រៀបចំធ្វើកិ ច្ចនៅ ក្នុ ង ព្រះវិហារ តាមប្រពៃណី ទំនៀម ទំលាប់ ព្រះ ពុទ្ធសាសនា ក្នុង នោះដោ យ បាន នាំ យក នូវ គ្រឿង បរិក្ខា និងត្រៃចីវរ ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះវស្សា អស់ កាល ត្រីមាស ក្នុង វត្ត រស្មីសាមគ្គី អូរសំព័រ ដើម្បី ព្រះសង្ឃក្រាលគ្រង និង អនុមោទ នា យកផល្លា និសង្ឃ តា មសទមសទ្ធាជ្រះថ្លា ដើម្បីជួយ ទ្រទ្រង់ក្នុង ការ កសាង ក្នុង វិស័យ ព្រះពុទ្ធសាសនា ឲ្យ មា នការ រីក ចចម្រើនថែមទៀត ៕