លោក ឧកញ៉ា លី ហុងស៊ីន បដិសេធទាំងស្រុងចំពោះការចោទលួចលក់ដីអ្នកដទៃ និងដីសំណល់ព្រំដែន៖…

117

ស្វាយរៀង៖ លោក ឧកញ៉ា លី ហុងស៊ីន អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសតាយ សេង បាវិត បានចេញលិខិតបដិសេធទាំងស្រុង ចំពោះការអះអាងរបស់ឈ្មោះ ពេញ សុផុន ដែលធ្វើឡើង តាមរយៈសារព័ត៌មានអនឡាញ និងតាមបណ្ដាញសង្គមមួយចំនួន នាពេលកន្លងមក ពាក់ព័ន្ធ នឹងករណីលួចលក់ដីអ្នកដទៃ និងដីសំណល់ព្រំដែន ។

លោក ហាស់ ផល្លារិទ្ទិ ប្រធានក្រុមបោះបង្គោលព្រំដែនគោកកម្ពុជា

យោងតាមលិខិតបដិសេធដែលមានទាំងបោះត្រា និង ចុះហត្ថលេខា ដោយ លោក ឧកញ៉ា លី ហុងស៊ីន កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ បានការបំភ្លឺក្នុងករណីខាងលើថា ចំពោះលោក ហាស់ ផល្លារិទ្ធ មានលិខិតស្នាមកាន់កាប់ត្រឹមត្រូវ ទទួលស្គាល់ពីអាជ្ញាធរ មូលដ្ឋាន និងបានផ្ទេរកម្មសិទ្ធិត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីសុរិយោដី មកឱ្យរូបឧកញ៉ា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៥ ដោយមានការដឹងឮពីអាជ្ញាធរ និងបានបង់ពន្ធប្រថាប់ត្រា ត្រឹមត្រូវតាមច្បាប់ កំណត់ នៅសាខាពន្ធដារខេត្តស្វាយរៀង ។

លិតខិតដដែលបន្តថា ក្នុងឆ្នាំ២០២០ លោកឧកញ៉ា បានស្នើសុំចុះបញ្ជីទៅតាមនីតិវិធីសុរិយោដី ដោយពុំមានឈ្មោះ ពេញ សុផុន ចេញមុខមកធ្វើការតវ៉ាជំទាស់ ក្នុងអំឡុងពេល នៃការបិទផ្សាយនៅភូមិ សង្កាត់ និងសាលាក្រុងបាវិត នោះឡើយ ។

លោកឧកញ៉ាបញ្ជាក់ទៀតថា មួយវិញទៀត ឈ្មោះ ពេញ សុផុន ពុំមានដីនៅចំណុចទីតាំងនោះឡើយ ហើយបុគ្គលរូបនេះ បាន ក្លែងបន្លំឯកសារ ដើរបំផុសបំផុលចាប់យកដីកម្មសិទ្ធិអ្នកដទៃ យ៉ាងអនាធិបតេយ្យ មិនត ប៉ុណ្ណោះបុគ្គលរូបនេះ បានចុះផ្សាយតាមរយៈបណ្ដាញសង្គមហ្វេកបុក នូវព័ត៌មានមិនពិត ធ្វើឱ្យ សាធារណៈមតិ មានការយល់ច្រឡំមកលើរូបលោក និងលោក ហាស់ ផល្លារិទ្ធ ។

លោក ហាស់ ផល្លារិទ្ធិ

បើតាម លោក ឧកញ៉ា កន្លងមកឈ្មោះ ពេញ សុផុន បានប្រើប្រាស់តួនាទីជាក្រឡាបញ្ជីតុលាការខេត្តស្វាយរៀង បង្កបញ្ហាជាច្រើននៅ មូលដ្ឋាន ផ្អែកលើទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ» ហើយករណីនេះ ធ្លាប់អនុវត្តរួចហើយ ដោយការចាប់យកដីប្រឡាយរបស់រដ្ឋ និងបានទាមទារសំណងប្រមាណ ៨ម៉ឺនដុល្លារពីគម្រោង ស្តារប្រព័ន្ធផ្លូវទឹកនៅក្នុងក្រុងបាវិត ក្នុងឆ្នាំ២០១៩ ទើបបុគ្គលនេះ តែងតែបន្តសកម្មភាពរបៀប នេះបន្តបន្ទាប់ទៀត មិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសដល់អង្គភាព និងមន្រ្តីរាជការសាធារណៈ ដែលខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគក្នុងក្រុងបាវិត នាពេលកន្លងមក ។

លោកឧកញ៉ាបញ្ជាក់ទៀតថា បច្ចុប្បន្ន សាលាដំបូងរាធានីភ្នំពេញ កំពុងបន្តនីតិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរក យុត្តិធម៌ត្រឹមត្រូវ និងការពិត ។ ដោយមូលហេតុនេះ លោក ឧកញ៉ាសូមបដិសេធទាំងស្រុង ចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយកន្លងមក ៕

 

លិខិតបដិសេធ