បុគ្គលឈ្មោះ លី រស់ សាងសង់ស្ពានឈើចូលទៅសមុទ្រជាង២០០ម៉ែត្រ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

49

 

កោះកុង៖បុគ្គលឈ្មោះ លី គង់ បានសាងសង់ស្ពានឈើចូលទៅសមុទ្រជាង២០០ម៉ែត្រ នៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមិនញញើតអាជ្ញាធរមានសមត្ថកិច្ច បន្តិចទាល់តែសោះ ។

 

ជុំវិញបញ្ហានេះ ឃើញថា កាលពីពេលថ្មីៗនេះ លោក រ៉ែម សុធារ នាយករងរដ្ឋបាល ស្រុកបូទុមសាគរ រួមនឹងក្រុមការងារស្រុក និង ប្រធានសហគមន៍ថ្មស បានចុះត្រួតពិនិត្យទីតាំងសាងសង់ស្ពានឈើមួយកន្លែងស្ថិតនៅភូមិស្រែថ្មី នេះ ដែលម្ចាស់ឈ្មោះ លី រស់ ភេទប្រុស អាយុ៣១ឆ្នាំ ។

យោងតាមប្រភពព័ត៌មានពីរដ្ឋបាលស្រុកបូទុមសាគរ បានអោយដឹងថា ក្រុមការងារបានពិនិត្យ ឃើញថា ពិតជាមានការសាងសង់ស្ពានឈើចូលទៅសមុទ្រនេះមានបណ្ដោយ២៥៧ម៉ែត្រ ទទឹង៥.៧ម៉ែត្រ ដោយគ្មានច្បាប់អនុញ្ញាត ប្រាកដមែន ។

 

ដូច្នេះក្រុមការងារ បានធ្វើកិច្ចសន្យា ជាមួយឈ្មោះ លី រស់ អោយបញ្ឈប់ការសាងសង់ស្ពានឈើ នេះបន្តទៀត ។

ទោះបីយ៉ាងណា បុគ្គលឈ្មោះ លី រស់ គ្រាន់តែត្រូវបានអាជ្ញាធរអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់ប៉ុណ្ណោះ ដោយមិនមានវិធានការបញ្ជូនសំណុំរឿងឡើងទៅតុលាការ ឡើយ ។

មជ្ឈដ្ឋានមួយចំនួន ងឿងឆ្ងល់ថា ហេតុអ្វីពេលបុគ្គលឈ្មោះ លី រស់ សាងសង់ស្ពានឈើរហូតដល់ជាង២០០ម៉ែត្រ ទៅហើយ ទើបអាជ្ញាធរមានសមត្ថកិច្ច បានដឹង ចុះពេលចាប់ផ្តើមសាងសង់ដំបូង ហេតុអ្វីអាជ្ញាធរ មិនដឹងបែបនេះ ?៕