មិនដឹងចោរស្រុក ឬក៏ចោរព្រៃ បាត់រថយន្តដឹកឈើ១គ្រឿងពីកន្លែងសង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយមិនដឹងមូលហេតុ

34

្រះវិហារៈ មានករណីហួសចិត្តមួយបានកើតឡើងនៅក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង បន្ទាប់ពីរថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿងត្រូវ បានលោកចោរលួចយកចេញពីក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដោយមិនដឹងមូលហេតុខណៈនៅក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង មានការយាមកាមតឹងតែងបំផុតនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលជាវេនយាមរបស់លោក យឹម វាសនា នាយរង សង្កាត់
រដ្ឋបាលព្រៃឈើរវៀង ប្រចាំការនៅ និងស្នាក់ការ ហេតុអ្វីបានជាចោរលួចកើត ? នេះជាលើកទី១ហើយដែលវត្ថុតាងដឹកបទល្មើសឈើប្រណីតត្រូវបានចោរលួចយកទៅបាត់។

រថយន្តម៉ាកហាយឡិនឌ័រដឹកឈើខាងលើត្រូវបានលោក ស៊ុ សុវុត្ថា នាយផ្នែករវៀង សហការជាមួយអាវុធហត្ថស្រុក នគរបាលស្រុក និងអ្នកសារព័ត៌មានចុះបង្ក្រាបបានកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិពោធិ ឃុំរុះរាន់ ស្រុករវៀង ខែត្រព្រះវិហារ។វត្ថុតាងមាន រថយន្តម៉ាកហាយឡិនឌ័រពណ៌សមួយគ្រឿង និងឈើលេខ១ មួយចំនួនត្រូវបានរឹបអូសយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើរវៀង។ ក៍ប៉ុន្តែទុកបានតែមួយថ្ងៃរថយន្តនោះក៍ត្រូវបានលោកចោរអាថ៌កំបាំងលួចយកទៅបាត់។

លោក យឹម វាសនា គេមិនអាចសុំការពន្យល់បានទេដោយទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។ ពាក់ព័ន្ធករណីបាត់រថយន្តជាវត្ថុតាងនេះលោក ជ័យ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានប្រាប់ឱ្យដឹងថា លោកមិនបាននៅកន្លែងទេ ដោយជាប់រវល់នៅឯស្រុកព្រោះទៅមើលបងឈឺទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំការ។ រថយន្តដឹកបទល្មើសដែលបានបាត់នោះលោកមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនោះទេសូមរង់ចាំធ្វើការស្រាវជ្រាវមើលសិន…។

លោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា លោកហួសចិត្តដែលចោរវាហ៊ានចូលមកលួចយករថយន្តដែលជាវត្ថុតាងដល់ក្នុង សង្កាត់រដ្ឋបាលរវៀង យ៉ាងនេះ។ ប៉ុន្តែលោក នឹងបន្តតាមបង្រ្កាបទៀតឱ្យខាងតែបាន៕