អុញនោះ ម្តងនេះគយចល័តតំបន់៥ លេងមែនទែនហើយ រថយន្តចង្កូតស្ដាំ ១១គ្រឿងអត់ពន្ធ ត្រូវបាន រឹបអូស នៅក្នុងឌីផាតមិន មួយកន្លែង ក្នុងក្រុងប៉ោយប៉ែត

76

(ខេត្តបន្ទាយមានជ័យ)÷ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មន្ត្រី គយចល័តដំបន់៥ សហការ ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការ សម្រប សម្រួល ពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជ អាជ្ញារង នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបរថយន្តអត់ពន្ធ នៅ ឌីផាតមិន មួយកន្លែង ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

រថយន្តដែលត្រូវបានរឹបអូសសរុបទាំងអស់ 11គ្រឿង ក្នុងនោះ ÷
-ម្ចាស់ដែលមិនប្រគល់រថយន្តអោយគយតំបន់ ៥ មានចំនួន ០៤គ្រឿង

-ម្ចាស់ដែលបានប្រគល់រថយន្តអោយគយតំបន់៥ មានចំនួន ០៧គ្រឿង

***គួរបញ្ជាក់ផងដែរថា
បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសអនុញ្ញាតឱ្យរថយន្ដចង្កូតស្ដាំចូលបង់ពន្ធ ប្រថាប់ត្រា តាមបែបបទរដ្ឋបាលនៃសារពើពន្ធ ក៏មានរថយន្តជាច្រើនគ្រឿងបានចូលទៅដាក់ពាក្យស្នើសុំបង់ពន្ធនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យជាច្រើនមកហើយ តែនៅមានចំនួនតូចនៅមិនទាន់បានទៅដាក់ពាក្យស្នើសុំនិងគេចវេសមិនព្រមបង់ពន្ធ ៕