រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំពិធីបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

84

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈ​អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារផ្លូវការ នៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងបរិវេណមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោលដីខេត្ត ស្ថិតភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។ដោយមានការអញ្ជើញចូលរួមដូចជាលោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្ម សំណង់នុងសូរិយោដីខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិ​បាលក្រុង ចៅសង្កាត់ គណ:កម្មាសមាជិ សមាជិការ មន្ត្រីជំនាញ និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ។

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់ លើក្បាលដីនីមួយៗ ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ ត្រូវបន្តធ្វើអាជីវកម្មឬបង្កបង្កើនផល និងរស់នៅអាស្រ័យផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីមានកម្មសិទ្ធិស្របច្បាប់ ប្រសើរជាងការលក់ដីដែលអាច មិនទទួលបានផលបានយូរអង្វែង ហើយក្រោយមកនឹងបាត់បង់ផលនោះជារៀងរហូត ។

នេះបើតាមការបញ្ជាក់របស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា មន្ទីរបានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មានក្បាលដីសរុបចំនួន៦.៣៣០ក្បាលដី ដែលមានទំហំសរុបស្មើនឹង ៦,៦៨៨.៧៨ហិកតា និងចំនួនគ្រួសារសរុបមានចំនួន២,៩៤៩គ្រួសារ ៕ ដោយ:KC.36