ឯកឧត្ដម ស ថេត៖ ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះជាឋានៈណាក៏ដោយឲ្យតែបើកបរមិនគោរពច្បាប់ គឺត្រូវតែធ្វើការផាកពិន័យ

111

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគគ្គស្នងការរង និងជាស្នងការនគរបាលរាជាធានីភ្នំ​ពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះជាឋានៈណាក៏ដោយឲ្យតែបើកបរមិនគោរពច្បាប់ គឺត្រូវតែធ្វើការផាកពិន័យ ។

ឯកឧត្ដម ស ថេត ថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងការអញ្ជើញជាអធិបតីកិច្ចប្រជុំដកពិសោធន៍ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០ ។

ក្នុងនោះដែរ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោ​រព​ច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបើកបរ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក ៕