នាយករដ្ឋមន្រ្តីដាក់បទបញ្ជាឱ្យស្រោចស្រង់ដីនិងព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបធ្វើឱ្យពលរដ្ឋសាទរ ទូទាំងប្រទេសខណៈពេលមេដែនជម្រកសត្វព្រៃស្រែពកកំពុងតែសម្ងំប្រមូលលុយបទល្មើស ?

114

ខែត្រមណ្ឌលគិរី ៖ ការ​ដាក់​បទ​បញ្ជារ​យ៉ាង​ដាច់​ណាត់​ដល់​មន្ត្រីជំនាញ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវបើកការស៊ើបអង្កេតទប់ស្កាត់ និងបង្រ្កាប
បទល្មើសរួមមាន កាប់ព្រៃលិច ទន្រ្ទានយកដីរដ្ឋកាន់កាប់ដោយខុសច្បាប់ និងបទល្មើសនេសាទនៅ តំបន់បឹងទន្លេសាប ដើម្បីឈានដល់ការ
ស្រោចស្រង់ឡើងវិញឱ្យទាន់ពេលវេលានៃ ជម្រកសត្វ មច្ឆាជាតិគ្រប់ប្រភេទ និងដាក់បញ្ជាចំៗថា បើរដ្ឋមន្រ្តី ឬចៅហ្វាយខែត្ររូបណាធ្វើមិន

ទីតាំងដែលមានការកាប់បំផ្លាញ មើលតាមផែនទីអាកាស

បាន កុំធ្វើជា រដ្ឋមន្រ្តី ឬកុំធ្វើជា ចៅហ្វាយខែត្រ ជាដើមធ្វើឱ្យមជ្ឈដ្ឋានមហាជនទូទៅគាំទ្រទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍ដ៏ថ្លៃ
ថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងមក។ ចម្លែកអ្វីលោក ប៉ែត្រ ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក ដ៏មហិ
មាបែរជាសម្ងំសោយសុខប្រមូលលុយពី បទល្មើសព្រៃឈើ និងការកាប់ព្រៃទន្រ្ទានយកដីរដ្ឋ យ៉ាងអនាធិបតេយ្យទៅវិញ វាមិនខុសនឹងសុភា
សិតខ្មែរពោលថា « ទឹកនៅឆ្ងាយមិនអាចពន្លត់ភ្លើងទាន់មែនទេ ? »។

រថយន្តឆ្នៃចូលដឹកឈើអាររួចក្នុងដែនជម្រកសត្វព្រៃស្រែពក

ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដីសរុប ៣៧២,៩៧១ហិកតាស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក ខែត្រ
មណ្ឌលគិរី ដូចមានភ្ជាប់ជាឧបសម្ព័ន្ធ នៃអនុក្រិតលេខ៨៥ អនក្រ ប.ក និងមាននិយាមកា Datum: WGS1984 ១២ចំណុចដូចខាងក្រោមៈ
1- x782607 y1472367 2- x777897 y1469920 3- x767050 y1475535 4- x756687 y1468911
5- x753439 y1473078 6- x725065 y1473362 7- x722411 y1457744 8- x716107 y1432517
9- x731331 y1401530 10- x772350 y1401679 11- x778285 y1405859 12- x770638 y1441408 ។

ដើមឈើកាប់ថ្មីៗ រងចាំការទន្រានយកដី

ដែនជម្រកសត្វព្រៃស្រែពក ជាទីជម្រករបស់សត្វដែលកំពុងទទួលរងនូវការគំរាមកំហែងជាសកល ជាច្រើនប្រភេទ រាប់បញ្ចូលទាំងសត្វ
ប្រភេទរងគ្រោះជិតផុតពូជដូចជា សត្វទន្សោង ដំរីអាស៊ី ក្រពើភ្នំ ដែលមានចំនួនសេសសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជា។ ចំណែក
សត្វខ្លារខិន ដែលជាចំនួននៅសេសសល់ចុងក្រោយដែរសម្រាប់ តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាបដូចជា ត្រយ៉ង ត្មាត និង ក្ងោកបៃតង
ព្រមទាំងសត្វព្រៃសំខាន់ផ្សេងៗទៀតរាប់បញ្ចូលទាំង រមាំង ខ្ទីង ឈ្លូស ប្រើស និងពពួកពានរ ផងដែរកំពុងតែទទួលរងនូវការគំរាមកំហែង
បំផ្លិចបំផ្លាញជម្រកនៃការរស់នៅរបស់ពួកវា។

សកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងដែលជម្រកសត្វព្រៃស្រែពក

ដែនជម្រកសត្វព្រៃ នេះមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវ ប្រភពធនធានកសិកម្ម និងផលអនុផលព្រៃឈើ ដល់ប្រជាសហគមន៍
មូលដ្ឋានចំនួនប្រមាណជាង៣០,០០០នាក់ ដែលកំពុងរស់នៅជុំវិញ និងក្បែរតំបន់អភិរក្សនេះ។ ចុះបើសិនសកម្មភាពកាប់បំផ្លាញព្រៃឈើ
និងកាប់ទន្រ្ទានព្រៃយកដីកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុកបែបនេះថា តើប្រភេទសត្វកម្រទាំងនេះនឹងទៅជាយ៉ាងណា ?

យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកឈើបន្តិចបន្តួចបានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះថា លោក ប៉ែត្រ ភត្រា ទទួល
បានលុយកញ្ចប់ប្រចាំខែជាច្រើនពីឈ្មួញឈើដុះស្លែមួយចំនួនដូចជា យាយរឿន យាយខុម យាយភាព និងឈ្មោះកៃដ ជាបុរសជនជាតិខ្មែរ
អ៊ិស្លាមជាដើម។ល។ ការទទួលលុយពីឧក្រិដ្ឋកម្មព្រៃឈើបែរនេះចាប់ពី រាប់ពាន់ដុល្លារ ឡើងទៅម៉ឺនដុល្លារថែមទៀតផងក្នុងមួយខែៗគឺទៅ
តាមទំហំបទល្មើសដែលពួកគេបានធ្វើ។ នេះមិនទាន់រាប់បញ្ចូលឈ្មួញតូចតាច កំពឹស ក្រឹម ដែលចូលរួមបំផ្លាញធនធានធម្មជាតិថែមទៀត
ផងនោះទេ។

គោរយន្តដែលចូលដឹកឈើ និងគល់ឈើដែលបានកាប់បំផ្លាញ

ប្រភពដដែលបានឱ្យអង្គភាពយើងដឹងទៀតថា លោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក សម្បូរណ៍ខ្លាញ់កំពុងត្រូវខ្យល់ត្រជាក់
បបោសអង្អែលយ៉ាងស្កប់ស្កល់នឹង «លេខកូដវីង» បាំងមុខបំភ្លេចតួនាទីដែល ក្រសួងបរិស្ថាន បានផ្តល់ឱ្យក្នុងឋានៈជាអ្នកការពារធនធានធម្ម
ជាតិ ធ្វើមើលមិនឃើញអំពីសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ដោយខុសច្បាប់ និងការកាប់ទន្រ្ទានព្រៃយកដី។ល។ នេះវាផ្ទុយទាំងស្រុងទៅ
នឹងអនុក្រិតលេខ៨៥ អនក្រ ប.ក ចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
នៅត្រង់ចំណុចមាត្រា២ មានសេចក្តីថាៈ

  • ធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃ
    សត្វ រុក្ខជាតិ ជីវចម្រុះ។
  • ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
  • លើកកម្ពស់ការចូលរួមរបស់ សហគមន៍មូលដ្ឋាន ក៍ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវ
    ចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។
ផែនទីដែនជម្រកសត្វព្រៃស្រែពក

ដោយឡែកបើយើងក្រឡេកទៅមើលដីព្រៃក្នុង ដែនជម្រកសត្វព្រៃស្រែពក ឯណេះវិញមានទំហំដីលើសពី៥០០០ហិកតា ត្រូវបានគេលួច
កាប់ទន្រ្ទាន និងឈូសឆាយដីព្រៃយ៉ាងសម្បើមមិនដែលឃើញមានសកម្មភាពចុះបង្ក្រាបពីលោក ប៉ែត្រ ភត្រា មេដែនជ្រកសត្វព្រៃ នោះទេ។
កន្លងមកលោកធ្លាប់តែត្អូញត្អែរប្រាប់គេឯងជាលេសបំភាន់ភ្នែកមហាជនថា មូលហេតុដែលបង្ក្រាបមិនបាននោះមកពី កម្លាំងក្រោមបង្គាប់
របស់លោកតិចពេក។

លោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃដែលរងការចោទប្រកាន់

ភពដែលបានដឹងរឿងនេះច្បាស់បានលាតត្រដាងពីពុតត្បុតរបស់លោក ប៉ែត្រ ភត្រា ថា បើថ្នាក់លើមិនមានវិធានការតាមផ្លូវច្បាប់ឱ្យបាន
ទាន់ពេលវេលា និងមិនមានអន្តរាគមន៍ពី ក្រសួងបរិស្ថាន នោះទេរឿងគ្រប់យ៉ាងនឹងត្រូវហួសពេលជាក់ជាពុំខានឡើយ…។

យោងតាមប្រភពឯកសារដែល ក្រុមការងារយើងទទួលបានបានឱ្យដឹងថា ចំណុចផែនទី លេខ N 13.18.30,5 E 107.13.40,8 មានផ្ទៃដី
ប្រមាណជិត៣០០ហិកតា និងចំណុច N 13.17.56 E 107.14.04,8 មានផ្ទៃដីប្រមាណជិត៥០០ហិកតា ជាតំបន់ទើបមានការកាប់បំផ្លាញព្រៃ
ថ្មីៗ ក្នុងនោះគេកាត់ដើមឈើដោយម៉ាស៊ីនត្រង់ស៊ីន័រផ្តួលរាប់ដល់ដី រងចាំពេលវេលាសមរម្យ ឆ្លៀតប្រើប្រាស់គ្រឿងចក្រសម្រាប់ឈូសឆាយវាតទីយកដី
ធ្វើជាកម្មសិទ្ធិតែម្តង។

ដើមឈើដែលកាប់ផ្តួលដើម្បីរងចាំពេលសមរម្យឈូសឆាយយកដី

លោក ថង សាវ៉ុន អភិបាល ខែត្រមណ្ឌលគិរី ទើបចូលកាន់តំណែងថ្មីនេះមិនសប្បាយចិត្តនឹងសំនួរអ្នកកាសែតឡើយ។ លោកបានចោទជា
សំនួរដាក់អ្នកកាសែតវិញដោយមិនឱ្យតសម្ដីបានថា ធ្វើការកាសែតម្ដេចសួរតែរហូតអីចឹង…មិនព្រមចុះយកព័ត៌មាន ? ខ្ញុំកំពុងតែឆ្ងល់គិតតែ
សួរថ្នាក់ដឹកនាំរហូត… ? បើយកព័ត៌មា នបានហើយត្រូវទៅសួរនាំអ្នកជំនាញ ឬអ្នកនាំពាក្យសាលាខែត្រ តាមការណែនាំរបស់ រាជធានី ខែត្រ។
អភិបាលខែត្រដែលឡើងបុណ្យសក្ដិដោយសារកេរឪពុកនោះចោទសួរទៅអ្នកយកព័ត៌មានយើងទៀតថា បានឆ្លងសាលាដែរឬទេ ? ការសួរ
នាំតាមទូរស័ព្ទលោកមិនទុកចិត្តជាអ្នកកាសែតនោះទេ ដូច្នេះសូមមកជួបលោកផ្ទាល់នៅសាលាខែត្រ។

ដើមឈើទើបកាប់ថ្មីៗ

ការមិនស្ដាប់ហេតុផល និងមិនទទួលយកធាតុផ្សំចូលធ្វើឱ្យលោកអភិបាលខែត្រខាតប្រយោជន៍ជាតិធំ។ ពីព្រោះជនល្មើសបំផ្លាញជាតិកាន់តែ
បានដៃឡើងចាង។ អភិបាលខែត្ររូបនេះ ប្រហែលជាភ្លេចសម្ដីលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ហើយថា កុំចាត់ទុកអ្នកកាសែតជាខ្មាំងសត្រូវគឺ
គួរតែសហការគ្នាធ្វើការវាប្រសើរជាង។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរីបានផ្តល់ការឆ្លើយតបដែលអាចដកស្រង់បានថា ៖
ការកាប់បំផ្លាញព្រៃឈើខាងលើមានទំហំធំធេងពេក។ ចំណែកជនល្មើសដាក់លុយវីងឱ្យលោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក
លោកចាត់ទុកថា ជារឿងផ្ទាល់ខ្លួន។ ព្រោះរឿងនេះមិនត្រឹមតែលោកដឹងនោះទេ សូម្បីតែលោករដ្ឋមន្ត្រីក៍បានដឹងដែរ។
បើសិនជាមានការកាប់បំផ្លាញព្រៃឈើក្នុង ដែនជម្រកសត្វព្រៃ មែនលោកនឹងចាត់វិធានការភ្លាមៗមិនថា តិច ឬច្រើននោះទេ។
លោកក៍ធ្លាប់បានកោះហៅ នាយដែនជម្រកសត្វព្រៃស្រែពក មកសួរនាំម្ដងរួចហើយក៍បានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកផងដែរ។

ទីតាំងដែលមានការកាប់បំផ្លាញ និងឈូសឆាយ

ឆ្លើយតបនៅការចោទប្រកាន់ខាងលើ លោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
នេះថា ករណីផ្ញើលុយវីង គឺជារឿងស៊ីបាយបោកឆ្នាំងនេះជាចម្លើយខ្លីរបស់លោក។ លោកទទួលស្គាល់ថា បទល្មើសមាននៅទីនេះ ក៍ប៉ុន្តែនៅស្រុកអាម៉េរិក
ក៍មានដែរ។ ផ្ទៃដីជិត៤០ម៉ឺនហិកតានោះខាងក្រុមរបស់លោកមានគ្នា២២នាក់ដូច្នេះវាមានទំហំធំធេងគឺធ្វើការទាំងយប់ថ្ងៃគ្មានពេលឈប់សម្រាកបុណ្យ
ទានឡើយគឺត្រូវដាក់វេណគ្នាធ្វើការ។ ការធ្លាយចេញរូបភាពលុយវីងដាក់ខែលោកចាត់ទុកថា ជាឧបករណ៍ធ្វើតាមគេបញ្ជា ឬការអង្អុលបង្ហាញរបស់គេ។
កន្លងមកលោកធ្លាប់បានសំណូមពរទៅអ្នកសារព័ត៌មានមួយចំនួនថា មុនធ្វើអ្វីយកគុណធម៌មកវិភាគសិនទើបទទួលបានឧត្តមភាពត្រឡប់មកវិញ។
ទាក់ទងរឿងខាងលើលោកចាត់ទុកថា ជារឿងទំនាស់បុគ្គលសុទ្ធសាតហើយក្រុមមួយរវាងបុគ្គលតែណ្ណឹង។ មហាជនកំពុងរងចាំមើលថាព័ត៌មានអំពីការកាប់បំផ្ញាញព្រៃឈើ

ផ្តួលរំលំដើមឈើទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃស្រែពកនេះទៅជាយ៉ាងណា? ឬត្រូវរងចាំដល់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រតិកម្មទើបមានចំណាត់ការ?