ACU គួរតែបើកការស៊ើបអង្កេតលើនាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ ករណីគប់គិត នាំឱ្យមានការកាប់បំផ្លាញទន្រ្ទានព្រៃសហគមន៍ត្រពាំងធំខាងត្បូងអស់ជិត២០០ហិកតា (មានវីដេអូ)

73

ចុចទីនេះដើម្បីទស្សនាវីដេអូ

ដោយៈ អធិបតី
ខែត្រតាកែវៈ ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូង ចំនួន១៨៩ហិកតាក្នុងចំណោម៥៨៣ហិកតា ត្រូវរងការកាប់ទន្រ្ទានរានយកដីបានដោយ
រលូនពីសំណាក់ជនខិលខូចមិនខ្លាចច្បាប់គិតតែប្រយោជន៍ខ្លួននិងបក្ខពួកដែលគេសង្ស័យថា ជាការហុចដងដាវ បើកភ្លើងខៀវពី នាយខណ្ឌ
រដ្ឋបាលព្រៃឈើ ខែត្រតាកែវ ដោយពុតធ្វើមិនដឹង ឬមិនមានចំណាត់ការច្បាប់ក្នុងការរាយការណ៍ទប់ឆ្កាត់ និងបង្រ្កាបដែលជាហេតុនាំឱ្យ
មតិប្រជាពលរដ្ឋចោទប្រកាន់ថា មានការរំលោភអំណាចប្រព្រឹត្តិអំពើរពុករលួយ បំពានប្រកាសលេខ០៧៤ នៃក្រសួងកសិកម្ម បំផ្លាញផល
ប្រយោជន៍ប្រជាសហគមន៍មូលដ្ឋានរហូតដល់១៣ភូមិ។ ហេតុដូច្នេះមានតែ អង្គភាពប្រឆាំងអំពើរពុករលួយ របស់លោក ឳម យិនទៀង តែ
មួយគត់អាចបំបែកមន្ទិលទាំងនេះបាន។

រូបភាពទីតាំងព្រៃសហគមន៍ក្រោយពេលឈូសឆាយរួច ២០២២

យោងតាមលិខិតបញ្ជាបេសកកម្មលេខ១០៨៦ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រតាកែវ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បាន
តែងតាំងលោក ស៊ឹម ឡាប៉័ង ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រតាកែវ និងមន្ត្រី៣នាក់ទៀតឱ្យទៅបំពេញបេសកកម្មនៅ ឃុំត្រពាំងធំខាង
ត្បូង ស្រុកត្រាំកក់ ខែត្រតាកែវ ដើម្បីចុះពិនិត្យស្រាវជ្រាវទីតាំដីមួយកន្លែងនៅក្នុង ភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខែត្រ
តាកែវ។ ក្នុងន័យនេះ លោកនាយខណ្ឌ គឺជាមន្រ្តីតែម្នាក់គក់ដែលមានសិទ្ធិពេញលេញក្នុងការបញ្ជាបេសកកម្មកត់ត្រារបាយការណ៍ និងរាយ
ការណ៍ជូនថ្នាក់លើដើម្បីមានវិធានការទប់ស្កាត់ និងបង្រ្កាបឱ្យទាន់ពេលវេលាអំពីសកម្មភាពកាប់ទន្រ្ទានដី ព្រៃសហគមន៍។

រូបភាពមើលពីលើ ព្រៃសហគមន៍ត្រពាំងធំខាងត្បូងឆ្នាំ ២០២២

 

យោងប្រភពពីមន្រ្តីជំនាញម្នាក់បានឱ្យដឹងថា លោក សំ សារ៉ូ អតីត ប្រធានសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ជាមនុស្សទី១ដែលរងនូវភាព
អយុត្តិធម៍ ដោយសារមិនចូលរួមជាមួយផែនការក្បត់ក្នុងការទន្រ្ទានកាន់កាប់ ដីព្រៃសហគមន៍ ទើបត្រូវនាយខណ្ឌរូបនោះរៀបចំបោះឆ្នោតទ
ម្លាក់ទាំងក្រុមតែម្តងដោយគ្មានកំហុស ហើយក៍បានលើកបន្តុបលោក ឃឹម ណេវ ជាប្រធានជំនួសវិញនាអំឡុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។
គ្រាន់តែឡើងធ្វើធំមិនដល់១ខែផងការកាប់ទន្រ្ទាន និងឈូសឆាយដីព្រៃទ្រង់ទ្រាយធំត្រូវបានចាប់ផ្តើមពោលនាអំឡុង ខែតុលា ឆ្នាំ២០២១ ត្រាក់ទ័រជាច្រើនគ្រឿងសម្បុកចូលឈូសឆាយដីព្រៃសហគមន៍យ៉ាងអនាធិបតេយ្យបំផុតក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ីវ ម៉ៅ មេការជំនិត
របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងមានតួនាទីជា ប្រធានក្រុមការងារគណបក្សចុះ
មូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង ទៀតផង។ លោក ស៊ីវ ម៉ៅ ធ្លាប់បានបដិសេធជាមួយការចោទប្រកាន់នេះថា ខ្លួនមិនមែនជាមេការនោះទេ។

គ្រឿងចក្រចូលឈូសឆាយ ក្រោមការបញ្ញាររបស់លោក ស៊ីវ ម៉ៅ

ប្រភពនៅមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង ឯណោះវិញបានលើកឡើងថា លោក ស៊ីវ ម៉ៅ នេះហើយដែលទទួលបញ្ជាផ្ទាល់ពីលោក ហ៊ុល
សំអុន ក្នុងការកៀងគរពលបរិវា ក្នុងការទប់ស្កាត់ អ្នកសារព័ត៌មាន ឬមន្ត្រីដែលមិនមែនបក្ខពួករបស់ខ្លួនក្នុងការចុះប្រមូលព័ត៌មានដល់ទីតាំង។
លោក ស៊ីវ ម៉ៅ នៅមានតួនាទីបន្ថែមទៀតផងគឺកំពុងមើលការខុសត្រូវ កសិកដ្ឋានចិញ្ចឹមពពែ និងផ្ទះសង់ថ្មីជាច្រើនខ្នងនៅលើទីតាំង អតីត
ព្រៃសហគមន៍ ដែលបានកាប់ទន្រ្ទានរួចហើយនោះ។

រូបភាពមើលពីលើ ព្រៃសហគមន៍ត្រពាំងធំខាងត្បូងឆ្នាំ ២០១៨

ប្រភពដដែលបន្តទៀតថា លោក ហ៊ុល សំអុន កំពុងកាន់កាប់ដីជិត២០ហិកតា និងកំពុងរត់ការចេញប្លង់ថែមទៀតផង តែត្រូវបានលោកបដិ
សេធថា ដីនោះមិនមែនជាកម្មសិទ្ធិរបស់លោកទេគឺជាដីរបស់ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ តែមិនមានឯកសារណាមួយបញ្ជាក់
អំពីសាវតារដីនោះឱ្យបានពិតប្រាកដឡើយ។

យោងតាមលិខិតបដិសេធ១សន្លឹកលេខ៥៨៤៤ កសក ចុះហត្ថលេខាដោយលោក ស្រី វុឌ្ឍី អគ្គលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ បានជម្រាបជូនលោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រតាកែវ ក្នុងកម្មវត្តុករណីរបាយការណ៍ស្តីពីការស្នើសុំ
ដីមួយកន្លែងទំហំ២៥ហិកតា សម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺនយោធិន នាយទាហាន ពលទាហាន និងជីវភាពរបស់យោធិន នៃកងពលតូច
ដឹកជញ្ជូនលេខ៩៩ ដែលជាដីស្ថិតនៅក្នុង ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់
ខែត្រតាកែវ។

លិខិតតែងតាំងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

អគ្គលេខាធិការដដែលនេះបានបញ្ជាក់ថា ចំពោះរបាយការណ៍ស្តីពីការស្នើសុំដីមួយកន្លែងទំហំ២៥ហិកតា សម្រាប់បណ្តុះបណ្តាល ហ្វឹកហ្វឺន
យោធិន នាយទាហាន ពលទាហាន និងជីវភាពរបស់យោធិន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលជាដីស្ថិតនៅក្នុង ដីសហគមន៍ព្រៃឈើ
ត្រពាំងធំខាងត្បូង ភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខែត្រតាកែវ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចមិន
អនុញ្ញាតជូនឡើយដោយរក្សាទុកប្រើប្រាស់សម្រាប់ផលប្រយោជន៍ ព្រៃសហគមន៍។

សំណង់សង់ក្រោយពេលឈូសឆាតរួច

សំនួរសួរថា តើដីដែលមានការសង់រោង សង់ផ្ទះ សង់កសិកដ្ឋាន ដែលលោក ហ៊ុល សំអុន បញ្ជាក់ថា ជាដីអង្គភាពនោះបានមកពីណា ?
ជាពិសេសតើអាជ្ញាធរ ភូមិ ឃុំ ស្រុក និង ខែត្រតាកែវ មានមនសិការក្នុងការបង្ហាញគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ដែរទេ? តែ
មានមតិមួយទៀតលើកឡើងថា ការមិនមានចំណាត់ការនេះអាចមកពីខ្លាចអំណាចលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកង
ពលតូចដឹកជញ្ជូនលេខ៩៩ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំត្រពាំងធំខាងត្បូង នេះតែម្តង៕