មានតែអង្គភាពប្រឆាំងអំពើពុករលួយទេ ដែលអាចបើកការស៊ើបអង្កេតភាពមិនប្រក្រតីនៃការលក់ដីវត្តិ និងបូមខ្សាច់ចាក់លុបអូដោយអនាធិបតេយ្យនេះបាន

77

កណ្តាល៖ មានតែអង្គភាពប្រឆាំងអំពើពុករលួយទេ ទើបអាចបើកការស៊ើបអង្កេត ចំពោះបុគ្គលណាខ្លះដែលពាក់ព័ន្ធក្នុងអំពើពុករលួយ បានជា ហ៊ានរំលោភបំពាន ចាក់ខ្សាច់លុបដីគរុភណ្ឌរបស់វត្តស្វាយជ្រំ នៅក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ម្ដងហើយម្ដងទៀត ថែមទាំងបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញ ធ្វើអាជីវកម្មដេប៉ូខ្សាច់ បូមខ្សាច់ដោយគ្មានច្បាប់បែបនេះ? អាជីវកម្មគ្មានច្បាប់របស់លោក យន់ សុភា នេះបើគ្មានការឃុបឃិត ឬ បើកដៃពីមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្តទេគឺមិនអាចដំណើរការបានយ៉ាងអនាធិបតេយ្យបែបនេះ ហើយថែមទាំងហ៊ានរំលោភបំពានដីប្រឡាយរបស់រដ្ឋ និង ដីគរុភណ្ឌរបស់វត្តស្វាយជ្រំទៀតផង។

ុគន្ធា ក៏បានធ្វើការហាមឃាត់ក

សូមបញ្ជាក់ផងដែរថាករណីរឿងវត្តស្វាយជ្រំ ជាវត្តដែលសម្បូររឿងអាស្រូវ ដែលមានព្រះសង្ឃចំនួនពីរអង្គ បានចាប់រំលោភ ក្មេងស្រី នាពេលកន្លងមក ហើយព្រះសង្ឃអង្គមួយអង្គបានជាប់ពន្ធធនាគារ និងព្រះសង្ឃមួយអង្គទៀតបានសម្របសម្រួលជាមួយជនរងគ្រោះដោយឲ្យសំណងរដ្ឋប្បវេណី ចំនួន៦ម៉ឺនដុល្លា ហើយបានរស់នៅក្រៅឃុំជាធម្មតា ដែលលោកសង្ឃដែលរំលាភក្មេងស្រីនោះមានឈ្មោះ លន់ សុវណ្ណដា ដែលជាក្មួយរបស់លោកគ្រូចៅអធិការ លន់ សុគន្ធា នេះតែម្តង។

បច្ចុប្បន្នថ្មីៗនេះឃើញថាអាចមានករណីអំពើពុករលួយថ្មីមួយទៀតដែលជាការបណ្ដែតបណ្ដោយ របស់មន្ត្រីជំនាញឲ្យឈ្មួញចាក់ខ្សាច់ចូលដីរបស់វត្តដែលគេដឹងថាដីនេះកន្លងមកមានការចរចាទិញ-លក់ តែមិនត្រូវតម្លៃគ្នា។ ហើយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរឃុំស្វាយជ្រំ អាជ្ញាធរស្រុកខ្សាច់កណ្តាលបានធ្វើការហាមឃាត់ និង ធ្វើការវាស់វែងដើម្បីកំណត់ឲ្យបានច្បាស់ ចំពោះដីប្រឡាយរបស់រដ្ឋ និង ដីគរុភណ្ឌរបស់វត្តស្វាយជ្រំ ហើយពេលនោះព្រះចៅអធិកា លន់ សុគន្ធា ក៏បានធ្វើការហាមឃាត់ក្រុមគ្រឿងចក្រ ដោយដឹកនាំព្រះសង្ឃជាច្រើនអង្គ គណៈកម្មការអាចារ្យវត្ត ចុះមកធ្វើការហាមឃាត់ មិនឲ្យចាក់ដីខ្សាច់ចូលដីរបស់វត្តនោះទេ ដោយមើលទៅដូចជាយកចិត្តទុកដាក់ការពារណាស់ តែមកដល់ពេលនេះក្រុមឈ្មួញបានចាក់ស្ទើរតែពាក់កណ្តាលទៅហើយ ព្រះចៅអធិការដូចជាស្ងប់ស្ងាត់ទៅវិញ។

ម្ចាស់ការដ្ឋាន យន់ សុភា

សូមបញ្ជាក់ថាកន្លងមក ដីនៅមុខវត្តស្វាយជ្រំ ម្ខាងផ្លូវ ដែលជិតស្នាក់ការគណបក្សប្រជាជនកម្ពុជា ត្រូវបានលក់ឲ្យឈ្មួញ រួចទៅហើយ តែដោយសារផ្ទុះរឿង ហើយត្រូវបានអ្នកសារព័ត៌មានផ្សព្វផ្សាយទៅ ធ្វើឲ្យមានការអាក់ខានក្នុងការចាក់ដី នៅដីចំណុចនេះ។ ហើយបើតាមព័ត៌មានបានឲ្យដឹងថាដីនេះកន្លងមកគឺត្រូវរូវគ្នាក្នុងតម្លៃសាមសិបម៉ឺនដុល្លារសហរដ្ឋអាមេរិក តែប្រជាពលរដ្ឋថាជាដីរបស់គាត់ទេគឺលក់បានតែ២៥ម៉ីនដុល្លាប៉ុណ្ណុះ ហើយបើការបញ្ជាក់របស់ប្រជាពលរដ្ឋថា ដីនេះមិនមែនជាដីរបស់វត្តទេ តែត្រូវបានលោកគ្រូចៅអធិការប្តឹង ថាជាដីរបស់វត្ត តែដោយសារតែមានការត្រូវរូវគ្នាក៍ស្ងាត់ទៅវិញសិនទៅ។

ចំណែកឯដីម្ខាងទៀតនៅមុខវត្តដែលកំពុងចាក់ខ្សាច់នេះ ក៏មានការចរចាដែលកាលពីពេលកន្លងមក តែខុសតម្លៃគ្នាចំនួន ១០ម៉ឺនដុល្លារ ហើយមកដល់ពេលនេះ ត្រូវបានមហាជនដាក់ការសង្ស័យថាប្រហែលជាត្រូវរ៉ូវគ្នាហើយបានជាព្រះចៅអធិការ លន់ សុគន្ធា មិនមកធ្វើការហាមឃាត់នូវសកម្មភាពគ្រឿងចក្ររុញខ្សាច់លុបចូលដីវត្តគ្មានច្បាប់របស់ឈ្មួញឈ្មោះ យន់ សុភា គឺបណ្ដែតបណ្ដោយឲ្យចាក់ស្ទើរតែជិតពេញទៅហើយ។

ក្នុងករណីនេះភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងទៅ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ជុំវិញដេប៉ូមានច្បាប់ ឬ អត់ច្បាប់ លោកបានបញ្ជាក់ថាដេប៉ូនេះគឺគ្មានច្បាប់នោះទេ ចំពោះរឿងការលក់ទិញដីវត្តលោកមិនបានឆ្លើយតបនោះទេ។

ចំណែកលោក ហួត ហាក់ ប្រធានការរិយាល័យរ៉ែ និង ថាមពលស្រុកខ្សាច់កណ្តាល ភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងសាកសួរព័ត៌មាននេះ លោកបែជាឲ្យភ្នាក់ងាររបស់ធ្វើការទំនាក់ទំនងទៅឈ្មួញវិញ។

ឯកឧត្តម ឳម យិនទៀង

ចំពោះលោក ជា សារិទ្ធ ប្រធានមន្ទីរ៉ែ និងថាមពល ខេត្តកណ្តាល លោកបានប្រាប់ថាច្បាប់ដេប៉ូគឺស្នើសុំធ្វើច្បាប់ត្រឹមស្រុក ហើយក៏មិនឃើញមានការស្នើសុំមកខេត្តទេ។

ចំណែកលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាលភ្នាក់ងាររបស់យើងក៏បានសុំព័ត៌មាន ទាក់ទងជាមួយ និង ដេប៉ូគ្មានច្បាប់ និងការចាក់ដីខ្សាច់លុបដីវត្ត និង ការលក់ ទិញ ដីវត្តស្វាយជ្រំ លោកមិនបានឆ្លើយ ទាក់ទងជាមួយនឹងការទិញ-លក់ ដីវត្តនោះទេ តែលោកគ្រាន់តែបញ្ជាក់តាមប្រព័ន្ធ តេលាក្រាមដោយខ្លីថា ដេប៉ូគឺត្រូវតែមានច្បាប់។

ចំណែក ព្រះចៅអធិការ លន់ សុគន្ធា ភ្នាក់ងាររបស់យើង ក៏បានធ្វើការទំនាក់ទំនង សុំព័ត៌មានពីបញ្ហាការចាក់ខ្សាច់លុបដី វត្តស្វាយជ្រំ និង សុំព័ត៌មានពីការ ទិញ-លក់ ដីវត្ត ព្រះអង្គមិនធ្វើការឆ្លើយតបនោះទេ។
ចំណែកលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និង សាសនាភ្នាក់ងាររបស់យើងក៏បានធ្វើការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម សុំព័ត៌មានទាក់ទងជាមួយនឹងការ ទិញ-លក់ ដីមុខវត្ត តើក្រសួងធម្មការបានដឹងដែរទេ តែលោកក៏មិនទាន់ឆ្លើយតបដូចគ្នា។

ំពោះសកម្មភាព និង ការមិនអើពើ បណ្ដែតបណ្ដោយ ឲ្យឈ្មួញធ្វើអាជីវកម្មទាំងគ្មានច្បាប់ ក៏អាចធ្វើអាជីវកម្មបាន ទាំងដីរបស់រដ្ឋ ក៏អាចរំលោភបំពានបាន ទាំងដីរបស់វត្ត ក៏ហ៊ានលុបយកនេះ បញ្ជាក់ឃើញថា បើគ្មានការឃុបឃិតបើ គ្មានការបើកដៃ បើគ្មានអំពើពុករលួយណាមួយទេនោះ គឺមិនអាចមានសកម្មភាពល្មើស បំពានច្បាប់បែបនេះកើតឡើងនោះទេ។

ជុំវិញករណីនេះមានតែ ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា(ACU)ទេ ទើបអាចបើកការស៊ើបអង្កេតស្វែងរកការពិត ថាតើសកម្មភាពទាំងអស់ខាងលើពាក់ព័ន្ធអំពើពុករលួយដែរ ឬទេទៅលើការទិញលក់ដីមុខវត្តស្វាយជ្រំ និងការ បើកភ្លើងខៀវ ដោយមិនអនុវត្តឲ្យមានវិធានការច្បាប់ឲ្យបានជាក់លាក់ចំពោះក្រុមឈ្មួញ ដែលគ្មានច្បាប់អាចធ្វើអាជីវកម្មដែលមិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយបើមន្ត្រីជំនាញមិនបានទទួលអ្វីពីក្រុមឈ្មួញទេនោះហេតុអ្វីបានជាមិនមានវិធានការក្តៅ?
ជុំវិញករណីនេះ ភ្នាក់ងារសារព័ត៌មានរបស់យើង នឹងធ្វើការស៊ើបអង្កេតបន្ថែម និងសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបន្ថែមទៀត ហើយអង្គភាពសារព័ត៌មានយើងខ្ញុំសង្ឃឹមថាអង្គភាពប្រឆាំងអំពើពុករលួយ នឹង បើកការស៊ើបអង្កេតក្នុងរឿងនេះ កុំឲ្យមានមន្ត្រី ឬក៏ក្រុមឈ្មួញទុច្ចរិតណាមួយហ៊ានប្រព្រឹត្តអំពើពុករលួយដែលធ្វើឲ្យបាត់បង់ ផលប្រយោជន៍សាធារណៈ ដីគរុភណ្ឌរបស់វត្ត និងសម្បត្តិសាធារណៈរបស់រដ្ឋ៕