ក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN បានចេញសែកស្អុយ៤ដងដើម្បីដោះទ័លពីការជំពាក់ប្រាក់ជាង១លានដុល្លារនៃអាជីវករម្នាក់

116


ដោយៈ អធិបតី
ភ្នំពេញៈ ស្ត្រីម្នាក់វ័យ៦១ឆ្នាំជាអាជីវកររកស៊ីទិញស្បែកគោលក់ទៅឱ្យចិន ត្រូវបានក្រុមហ៊ុនកាប់គោអូស្ត្រាលី SLN Meat supplies Pty Ltd
ស្ថិតនៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ បានចេញសែកស្អុយចំនួន៤ដងដើម្បីដោះទ័លពីការជំពាក់ប្រាក់កក់ទិញ
ស្បែកគោអស់រយៈពេល៧ឆ្នាំដែលមានតម្លៃជាង១លានដុល្លារ។ ក៍ប៉ុន្តែខាងភាគីក្រុមហ៊ុនបានសន្យាសងប្រាក់ទាំងនោះទៅឱ្យម្ចាស់ដើម
វិញនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមហ៊ុនរកស៊ីកាប់គោអូស្ត្រាលីនេះ បានរៀបចំកន្លែងរោងចក្រមានស្ដង់ដារល្អណាស់នៅទីតាំងខាងលើ។ ប៉ុន្តែក៍បានក្ស័យធនដោយសារ
ក្រុមហ៊ុនគ្មានលិខិតបញ្ជាក់អំពីសុខភាពសត្វពី ក្រសួងកសិកម្ម សម្រាប់ការនាំចេញសាច់គោយកទៅលក់នៅក្រៅប្រទេស។ លិខិតនោះ
គេហៅថា «ភូតគ្រាម»។

ដោយបានមើលឃើញដំណើរការល្អ នៃរោងចក្រកាប់គោនោះទៅមុខបណ្ដើរៗលោក ហោ ស៊ីមលាង ហៅ កង និងលោក អាង លីអេង ជា
សហភាគហ៊ុនបាននាំគ្នាដើរប្រមូលលុយកក់លក់សាច់គោនៅទូទាំងប្រទេសដោយពុំបានគិតអំពីហានិភ័យទៅថ្ងៃអនាគតឡើយ។ ពួកគាត់
បានជំពាក់ប្រាក់អាជីវករស្ទើរតែទូទាំងប្រទេស ក្នុងម្នាក់ៗយ៉ាងតិចចាប់ពី១០ម៉ឺនដុល្លាររហូតដល់ខ្ទង់លានដុល្លារ។ ជាពិសេសអ្នកដែលនៅ
ពីក្រោយខ្នងនៃក្រុមហ៊ុននេះក៍បានជំពាក់ប្រាក់រាប់លានដុល្លារនោះដែរ។

អ្នកស្រី វ៉ាត់ វុយ ជាអាជីវកររកស៊ីទិញស្បែកគោលក់ទៅប្រទេសចិន ស្នាក់នៅផ្ទះលេខ១១ដេ ផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ
ចម្ការមន រាជធានីភ្នំពេញ ជាម្ចាស់ប្រាក់ចំនួន១លាន៣សែនដុល្លារ។ ចំណែកម្ចាស់ក្រុមហ៊ុន SLN Meat supplies Pty Ltd គឺលោក ហោ
ស៊ីមលាង ហៅ កង សព្វថ្ងៃស្នាក់នៅ ភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ និងលោក អាង លីអេង ស្នាក់នៅផ្ទះលេខ
២២៣AEo ផ្លូវលេខ១៨២ ភូមិ១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលភាគីជំពាក់ប្រាក់កក់ថ្លៃទិញស្បែកគោអូស្ត្រាលី
ចាប់តាំងពី ឆ្នាំ២០១៥ មកម្ល៉េះ។

អាជីវករមេម៉ាយមានវ័យ៦១ឆ្នាំលោកស្រី វ៉ាត់ វុយ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ទាំងទឹកមុខ
ក្រៀមក្រំថា អ្នកស្រីផ្ទាល់រួមជាមួយកូនស្រីឈ្មោះ ស៊ុយ ហ្វុង និងកូនប្រសារឈ្មោះ Huang Hejun បានប្រគល់ប្រាក់លើកទីមួយទៅឱ្យ
លោក អាង លីអេង តំណាងក្រុមហ៊ុនកាប់គោអូស្ត្រាលី នៅធនាគារកាណាឌីយ៉ា ភ្នំពេញ តាមបណ្តោយ ផ្លូវព្រះមុនីវង្ស កាលពីថ្ងៃទី១៥
ខែមករា ឆ្នាំ២០១៥ ចំនួន១លានដុល្លារ (មានសែក) ហើយលើកទីពីរនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ កូនស្រីរបស់គាត់ឈ្មោះ ស៊ុយ ហ្វុង
និងកូនប្រសារឈ្មោះ Huang Hejun បានប្រគល់ប្រាក់ចំនួន៣០ម៉ឺនដុល្លារទៀតទៅឱ្យលោក អាង លីអេង នៅធនាគារកាណាឌីយ៉ា ដ
ដែល (មានសែក)។

អ្នកស្រី វ៉ាត់ វុយ បានបន្តទៀតថា បន្ទាប់ពីគាត់បានប្រគល់ប្រាក់ចំនួន១លាន៣សែនដុល្លារទៅឱ្យលោក អាង លីអេង រួចមកគឺអ្នកស្រី
បានទទួលទំនិញស្បែកគោលើកទីមួយនៅក្នុង ឆ្នាំ២០១៦ ប្រហែល៧០តោន ស្មើ៧០លានរៀល បើគិតជាប្រាក់ដុល្លារគឺ២ម៉ឺនដុល្លារ។
ចាប់តាំងពី ឆ្នាំ២០១៦ មកក្រុមហ៊ុនកាប់គោអូស្ត្រាលីនេះក៍បានក្ស័យធនរហូតមកដល់សព្វថ្ងៃ។ ក្រុមហ៊ុនបានឱ្យពួកយើងខ្ញុំរង់ចាំរហូត
តែគ្មានទំនិញយកមកដោះដូរគ្នានោះទេ។

ដោយដឹងថាក្រុមហ៊ុនក្ស័យធនទៅហើយក្ដីតែអ្នកស្រីគិតថា ពីរឆ្នាំក្រោយមកពួកយើងខ្ញុំក៍បានទាមទារយកលុយកក់នោះវិញដោយដាក់
លិខិតរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន SLN ទៅតុលាការ រាជធានីភ្នំពេញ។ យើងបានព្យាយាមទារលុយជំពាក់នោះរហូតតែភាគី
ខាងក្រុមហ៊ុនបានបញ្ចេញសកម្មភាពមិនល្អនៅពេលជួបគ្នាម្ដងៗ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោក ហោ ស៊ីមលាង ហៅ កង ជា
ម្ចាស់ក្រុមហ៊ុនកាប់គោអូស្ត្រាលី បានចេញសែកស្អុយលើកទីមួយចំនួន៣០ម៉ឺនដុល្លារ។ លើកទីពីរ នៅថ្ងៃទី១៥ ខែខែវិច្ឆិកា ឆ្នាំ២០១៩ គាត់
បានចេញសែកស្អុយចំនួន៥០ម៉ឺនដុល្លារ។ លើកទីបី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់ដដែលបានចេញសែកស្អុយចំនួន៥០ម៉ឺនដុល្លារ
ទៀត។ ដោយឡែកសែកលើកទីបួន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារចេញដោយលោក អាង លីអេង។
សែកគ្មានទឹកប្រាក់ទាំងបួននេះស្ថិតនៅក្នុង ធនាគារអេប៊ីអេ (ABA)។

ការចេញសែកគ្មានទឹកប្រាក់ចំនួន១លាន៨សែនដុល្លារដើម្បីជាការដោះទ័លនេះលោកស្រី វ៉ាត់ វុយ គិតថា «នៅពេលពួកខ្ញុំទៅទារលុយ
ម្ដងៗលោក ហោ ស៊ីមលាង និងលោក អាង លីអេង តែងតែឆ្លើយដោះសារហូតដោយណាត់ថា សងប្រាក់ថ្ងៃនេះថ្ងៃនោះ…។ ខ្ញុំមិនទាន់
បានប្ដឹងផ្ដល់ពួកគាត់ទេ។ ខ្ញុំសុខចិត្តជ្រើសរើសការចរចារគ្នាសិន។ លុយយើងកើតការកូនចៅ យើងត្រូវយកលុយនោះចំនួន១លាន៨
សែនដុល្លារទាំងដើម និងការប្រាក់។ លោក អាង លីអេង បានសន្យាសងប្រាក់មកពួកយើងខ្ញុំនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈ
បណ្ដាញសង្គម«តេឡេក្រាម»។

លោក អាង លីអេង ដែលជាតំណាងក្រុមហ៊ុនខាងលើបានទទួលប្រាក់ចំនួន១លានដុល្លារ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ លើកទី
មួយ និងលើកទីពីរ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ចំនួន៣០០,០០០ដុល្លារទៀតពីក្រុមហ៊ុន Cambodia VA HEN Industry Group
Co.,Ltd ។ នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នេះអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក អាង លីអេង បានទេតាមរយៈ
ទូរស័ព្ទលេខ ០៩៩ ៦៧៦ ៧៣៧។

បុរសម្នាក់ធ្លាប់បម្រើការនៅក្នុងរោងចក្រកាប់គោអូស្ត្រាលី ហើយបានស្គាល់លោក ហោ ស៊ីមលាង ហៅ កង និងលោក អាង លីអេង នេះ
ច្បាស់បានលើកឡើងថា ពួកគាត់ទាំងពីរនាក់គ្មានលុយសងម្ចាស់បំណុលនោះទេ។ ពីព្រោះពួកគាត់ជំពាក់ប្រាក់គេស្ទើរទូទាំងប្រទេសស
ម្រាប់អ្នករកស៊ីលក់សាច់គោ ដោយដើរយកលុយគេមុនក្នុងម្នាក់ៗចាប់ពី១០ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ទៅ៣០ម៉ឺនដុល្លារក៍មានដែរ។ អ្នកម្ចា
ស់បំណុលទាំងនោះបើទោះជាចាប់ពួកគាត់ទាំងពីរនាក់ដាក់គុកក៍គ្មានលុយសងដែរ។ បើយកល្អមានតែរង់ចាំម្ចាស់ក្រុមហ៊ុនកាប់គោនេះ
លក់ដីរោងចក្រទាំង៨០ហិកតាដើម្បីយកប្រាក់មកសងឬដោះបំណុលគេទើបគ្រប់។

គួរបញ្ជាក់ថា កន្លងមកលោក អាង លីអេង ក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនម្ដងមកហើយ ទាក់ទងនឹងការជំពាក់ប្រាក់គេដ៏ច្រើនសន្ធឹកសន្ធាប់
តែរយៈពេលមិនយូរប៉ុន្មានលោកក៍បាននៅក្រៅឃុំរហូតដល់សព្វថ្ងៃ។ ចំណែកការសន្យាសងប្រាក់ទៅឱ្យអ្នកស្រី វ៉ាត់ វុយ នៅថ្ងៃទី២៨ ខែ
កុម្ភៈ ឆ្នាំ២០២២ ចំនួន១លាន៨សែនដុល្លារ ក៍ទទួលការបរាជ័យផងដែរ ដោយសារលោក អាង លីអេង សុំលើកពេល នៃការសន្យាខ្យល់
ដើម្បីដោះទ័លជាបន្តទៀត…៕