មានលុយពិតជាអាចប្រើខ្មោចកិនម្សៅបានមែន! ប្រធានសាខាគយខែត្រកំពង់ស្ពឺ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្មបានលួចពន្យាអាយុចូលនិវត្តន៍

150

ដោយៈ អធិបតី


ភ្នំពេញៈ មន្ត្រីគយពីររូបគឺលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និង
ទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលដល់អាយុត្រូវចូលនិវត្តន៍ហើយ តែមិនព្រមចូលនិវត្តន៍ទេ ក៍បានខិតខំរត់ការបន្តសុព
ភាពអាយុ ឬគេហៅថា លេបថ្នាំពន្យាកំណើត។ ទោះយ៉ាងនេះក្ដីនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ លោក ប៉ោ សួន បានបដិសេធថា ជារឿងមិនពិត ព្រោះលោកកែអាយុឱ្យត្រូវនឹងឆ្នាំកំណើតពិត ១៩៧៤។

លោក ឈួន ហៃ

បើយោងតាមមន្ត្រីគយដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នេះថា លោក ឈួន ហៃ និងលោក ប៉ោ សួន បានលួចរត់ការពន្យាអាយុចូលនិវត្តន៍ធ្វើឲ្យមន្ត្រីនៅក្នុង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវតៗគ្នាពេញកន្លែងធ្វើការពីមាត់មួយទៅមាត់មួយ
ថា លោកគយទាំងពីរនាក់នេះពិតជាមិនធម្មតាមែន។ ពួកគាត់បានព្យាយាមរត់ការពន្យាកំណើតដោយជោគជ័យក្នុងនោះលោក ប៉ោ សួន ពន្យាអាយុបាន១០ឆ្នាំ
និងលោក ឈួន ហៃ ពន្យាអាយុបាន៥ឆ្នាំ។

លោក ប៉ោ សួន

មន្ត្រីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទម្លាយរឿងពិតឲ្យដឹងទៀតថា បើយោងតាមតារាងទូទាត់ប្រាក់បៀវត្សរ៍ ឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាន
នាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សរ៍ ឆ្នាំ២០២២ គឺមានការកែ
ប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ទៅវិញ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន១០ឆ្នាំទៀត។ ចំណែកលោក ឈួន ហៃ ប្រ
ធានសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ គឺនៅក្នុងតារាងប្រាក់បៀវត្សរ៍ ឆ្នាំ២០២១ កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងប្រាក់បៀវត្សរ៍ ឆ្នាំ
២០២២ បានកែប្រែឆ្នាំកំណើត កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៨ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន៥ឆ្នាំបន្តទៀត។

ស្នាក់ការគយខែត្រកំពង់ស្ពឺ

តាមប្រភពពីមិត្តភក្តិដែលធ្លាប់បានរៀនសូត្រជាមួយគ្នានៅ វិទ្យាល័យទន្លាប់ ស្រុកគិរីវង់ ខែត្រតាកែវ បានឱ្យដឹងថា លោក ប៉ោ សួន មានឈ្មោះដើមថា ឡេង វណ្ណារិទ្ធិ ហៅ ប្រុស មានស្រុកកំណើតនៅក្នុង ភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ។ លោក វណ្ណារិទ្ធិ បានប្រឡងជាប់បាក់ឌុបនៅក្នុង ឆ្នាំ១៩៨៩ ហើយក៍បានចូលធ្វើជាមន្ត្រីគយនៅក្នុង ឆ្នាំ១៩៩៣ ដែលទិញឈ្មោះពីមន្ត្រីគយម្នាក់តាមរយៈកូតា គណបក្សហ្វ៊ុនស៊ិនប៉ិច មកពីជំរុំ។ ការទិញឈ្មោះនៅជំនាន់នោះមានតម្លៃប្រហែល៣,០០០ (បីពាន់) ដុល្លារអាម៉េរិក។

This image has an empty alt attribute; its file name is Untitled-1-1-1024x640.jpg

ដោយមានការកោតសរសើរអំពីលោក ប៉ោ សួន ហៅ ឡេង វណ្ណារិទ្ធិ មានភាពវៃឆ្លាតមិនដាច់ពីមាត់ ប្រភពដដែលបន្តទៀតថា គាត់ជាក្រុមយុវជន នៃគណបក្សប្រជាជន ប្រចាំសហរដ្ឋអាម៉េរិក ដែលមានភាពស្និទ្ធស្នាលនឹងបេក្ខជនអនាគតនាយករដ្ឋមន្ត្រី នៃកម្ពុជាគឺលោក ហ៊ុន ម៉ាណែត។ ព្រោះកូនៗរបស់គាត់បានទៅរស់នៅសហរដ្ឋអាម៉េរិកអស់ហើយ។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ជុំវិញការបន្តអាយុចូលនិវត្តន៍បាន១០ឆ្នាំនេះលោក ប៉ោ សួន ហៅ ឡេង វណ្ណារិទ្ធិ អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានបកស្រាយប្រាប់អង្គភាពសារព័ត៌មានយើងថា លោកមិនបានកែឆ្នាំកំណើតនោះទេ។ ពី ព្រោះមានការភាន់ច្រឡំតាំងពីដើមទីមក ដោយយើងអត់មានឳកាសកែឆ្នាំកំណើត។ កាលពី ឆ្នាំ១៩៩៦ ឬ ឆ្នាំ១៩៩៧ លោកឈឺជើងធ្ងន់បានទៅព្យាបាលរហូតដល់ថៃ និងវៀតណាម តែក្រោយមកក៍ជា។

លោក ប៉ោ សួន

លោកបន្តថា យើងព្យាយាមសុំកែឆ្នាំកំណើតយកអាយុពិតរបស់យើងវិញយូរហើយ…។ យើងមិនចង់ធ្វើការដល់៧០ឆ្នាំធ្វើអ្វីនោះទេលោកម្ចាស់ថ្លៃ ? ឱ្យតែបានអាយុ
៦០ឆ្នាំចូលនិវត្តន៍ទៅសមរម្យហើយ តែបើយើងចូលនិវត្តន៍អាយុ៥០ឆ្នាំវាក្មេងពេក…។ ចំពោះឈ្មោះ ប៉ោ សួន វិញលោកបានបញ្ជាក់ថា កាលសម័យនោះប្រទះអ្វីធ្វើ
ហ្នឹងដោយសារគេចាប់ធ្វើទាហាន។

ទាក់ទងព័ត៌មានខាងលើលោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ គឺពុំអាចសុំការបំភ្លឺបានទេ៕