មេបញ្ជាការវរសេនាតូចលេខ២៤១សុំដីរដ្ឋពីអភិបាលខែត្រសម្រាប់​សាងសង់ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកបែរជាចេញ« បឹងហ្គាឡូ »

75

ភ្នំពេញ៖ សុភាសិតខ្មែរមួយពោលថា «ត្រីងៀតឆ្លៀតពង ត្រីក្នុងស៊ងឆ្លៀតបណ្ដើរកូន ឫស្សីក្នុងក្បូនឆ្លៀតដុះទំពាំង» វាមិនខុសអ្វីនឹងការឆក់ឪកាសនិយម ដោយ
មើលឃើញដីឡើងថ្លៃខ្ពស់ខ្លាំងនាតំបន់មាត់សមុទ្រ លោកមេបញ្ជាការវរសេនាតូចលេខ២៤១ បានយកតួនាទីជាប្រធានទៅស្នើសុំដីពី អភិបាល ខែត្រកំពត មួយ
កន្លែងសម្រាប់សាងសង់ ប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកកំពង់ត្រៀក ដែលស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត។ ប៉ុន្តែបន្ទាប់ពីបានដីចំ
ណីឆ្នេរជាប់មាត់សមុទ្រទំហំជិត១ហិកតាគាត់បែរជាចេញ «បឹងហ្គាឡូ» បម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួនដោយឥតអៀនខ្មាសទៅវិញ។

ចំណីមាត់សមុទ្រដែលមានបរិស្ថានដ៏ល្អនេះត្រូវបាន លោកមេបញ្ជាការវរយកទៅធ្វើ «បឹងហ្គាឡូ» បានប្រមាណ៦០ភាគរយហើយ។ សំណង់រឹងបម្រើផ្នែកទេស
ចរកម្សាន្តនៅមាត់សមុទ្រមានរចនាសម្ព័ន្ធច្បាស់លាស់ និងដាំដើមដូងលម្អនៅចំណ្ដោយថែមទៀតផង។ សំណង់រឹងនេះគឺពុំមានច្បាប់អនុញ្ញាតនោះទេពីព្រោះ
ដីគ្មានប្លង់កម្មសិទ្ធិ។ ក៍ប៉ុន្តែគេចម្ងល់ថា ហេតុអ្វីបានជា លោកមេបញ្ជាការវរ យកដីរដ្ឋធ្វើជាកម្មសិទ្ធិហើយថែមទាំងលួចសាងសង់ «បឹងហ្គាឡូ» គ្មានច្បាប់អនុ
ញ្ញាតដោយរលូនយ៉ាងដូច្នេះ ?

លោកវរសេនីយ៍ទោ សុង គន្ធបូភ័ក្ត្រ តាងនាមជា មេបញ្ជាការវរសេនាតូចលេខ២៤១ បានធ្វើលិខិតមួយច្បាប់ លេខ០៨៧/១៨.ស.ណ កាលពីថ្ងៃទី១៨ ខែឧសភា
ឆ្នាំ២០១៨ គោរពជូន អភិបាល ខែត្រកំពត ជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខែត្រ ដោយតាមរយៈលោកមេ ឃុំជុំក្រៀល និងលោកអភិបាល ស្រុក
ទឹកឈូ នៅក្នុងកម្មវត្ថុលោក សុង គន្ធបូភ័ក្ដ្រ បានបញ្ជាក់ថា« សំណើសុំដីមួយកន្លែងសម្រាប់សាងសង់ ប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកកំពង់ត្រៀក ស្ថិតនៅ
ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត»។

លិខិតផ្លូវការរបស់លោក សុង គន្ធបូភ័ក្ដ្រ ក្នុងនាមជា មេបញ្ជាការវរសេនាតូចលេខ២៤១ ចំណុះឱ្យ នាយកដ្ឋានកណ្ដាលនគរបាលព្រំដែន និងនាយកដ្ឋាននគរ
បាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចុះហត្ថលេខានិងត្រា ពីលោកមេ ឃុំជុំក្រៀល ដឹងឮកាលពីថ្ងៃទី២១ ខែឧសភា
ឆ្នាំ២០១៨ ហើយលោក ជាវ តាវ អភិបាល ខែត្រកំពត ក៍បានចារពាក្យយ៉ាងខ្លីថា «បានឃើញនិងឯកភាព» នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។ ដូច្នេះគេពុំបាន
ឃើញការស្នើសុំដីមួយកន្លែងក្បែរមាត់សមុទ្រទំហំជិតមួយហិកតា ដែលមានតម្លៃរាប់លានដុល្លារនោះសម្រាប់លក្ខណៈបុគ្គលឡើយ។

ក្នុងនាមជា ប្រធានអង្គភាពលោក សុង គន្ធបូភ័ក្ត្រ បានសរសេរលិខិតផ្លូវការរៀបរាប់ជូន អភិបាលខែត្រ ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខែត្រ ជ្រាបថា « កម្លាំងនគរបាលការពារព្រំដែនទឹក បានបោះទីតាំងនៅក្នុង ខែត្រកំពត នៅ ឆ្នាំ១៩៩៥ កាលនោះនៅជា កងអនុសេនាធំ។ ក្រោយពីអនុវត្តភារកិច្ចជំនាញបានរយៈពេល៥ឆ្នាំត្រូវបាន អគ្គស្នងការនគរបាលជាតិ ចេញសេចក្ដីសម្រេច លេខ០៤១ សសរ.អនប ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០០ បង្កើតទៅជា វរសេនាតូចលេខ២៤១ នគរបាលការពារព្រំដែនទឹក ប្រចាំ ខែត្រកំពត ដែលមានរចនាសម្ព័ន្ធ មេបញ្ជាការ ចំនួន១រូប មេបញ្ជាការរង ចំនួន៤រូប ផ្នែកចំណុះចំនួន៥ផ្នែក និងប៉ុស្ដិ៍ចំនួន៦ប៉ុស្ដិ៍ គឺប៉ុស្ដិ៍កោះសេះ ប៉ុស្ដិ៍ត្រពាំងរពៅ ប៉ុស្ដិ៍ក្ដាត ប៉ុស្ដិ៍កែបថ្មី ប៉ុស្ដិ៍កំពង់ត្រៀក និង ប៉ុស្ដិ៍ព្រែកចាក។ តែបច្ចុប្បន្ន ប៉ុស្ដិ៍កំពង់ត្រៀក មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងនិងមានទីតាំងនៅជិត ទីបញ្ជាការ ហើយគោលការណ៍របស់ថ្នាក់លើបានឱ្យ «វរ» រកដីមួយកន្លែងដើម្បីធ្វើការសាងសង់ជាថ្មីងាយស្រួលក្នុងការអនុវត្តភារកិច្ចជំនាញនិងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទនៅតាមបណ្ដោយឆ្នេរក្នុងភូមិសាស្ត្ររបស់ប៉ុស្ដិ៍បានល្អប្រសើរ និងធ្វើឱ្យកងកម្លាំងមានជម្រកស្នាក់នៅបានសមរម្យ ដែលស្ថិតនៅតាមបណ្ដោយឆ្នេរព្រែកក្បាលរមាស ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខែត្រកំពត»។

ប្រភពពីមន្ត្រីប៉ូលិសម្នាក់សុំមិនបញ្ចេញឈ្មោះដែលធ្លាប់បានចេញចូលកន្លែង «បឹងហ្គាឡូ» ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះថា លោកវរសេនីយ៍ទោ សុង គន្ធ
បូភ័ក្ត្រ មេបញ្ជាការវរ ពិតជាបានរំលោភឬបន្លំយកដីអង្គភាពពិតប្រាកដមែន។ គាត់យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយគ្មានការអៀនខ្មាសបន្ទាប់ពីស្នើសុំដី អភិបាល ខែត្រកំពត លោក ជាវ តាយ។ ការអូសបន្លាយអស់រយៈពេលជិតបួនឆ្នាំមិនឃើញមានការសាងសង់ប៉ុស្ដិ៍ថ្មីនេះប្រភពបន្តថា ដីរដ្ឋនៅជាប់មាត់សមុទ្រសម្រា
ប់សាងសង់ «ប៉ុស្តិ៍កំពង់ត្រៀក» ដែលមានទំហំជិតមួយហិកតានោះត្រូវបាន លោកមេបញ្ជាការវរ ចាក់ដីលុបនិងលួចធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនមិនបានសម្រេចទេពី
ព្រោះវាជាដីចំណីឆ្នេរសមុទ្រ។ គាត់ត្រឹមតែលួចយកដីរដ្ឋធ្វើ «បឹងហ្គាឡូ» ទេគឺថែមទាំងលួចសាងសង់សំណង់រឹងក៍គ្មានច្បាប់អនុញ្ញាតថែមទៀតផង៕