ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង

68

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាអគារមន្ទីរពេទ្យបង្អែករមាសហែក ខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរនានាជុំវិញខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា និងសប្បុរជន សរុបចំនួនប្រមាណ២១៩នាក់។ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែករមាសហែកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសរាយនាមឈ្មោះសប្បុរសជនដែលបានចូលជួយដល់ការសាងសង់និងសម្ភារបរិក្ខាពេទ្យនូវមន្ទីរពេទ្យនេះ ទទួលបានថវិកាសរុបចំនួន ១.២០០.០០០ ដុល្លារ (មួយលានពីររយពាន់ដុល្លារ) ដែលអាគារនេះមានទំហំ ១៨ម៉ែត្រX៦៣ម៉ែត្រ កម្ពស់២ជាន់ ចំនួន៤០បន្ទប់។

ចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកា សម្ភារដល់មន្ទីរពេទ្យបង្អែករមាសហែក និងអ្នកជំងឺ រួមមាន

-ម៉ាស់ ១០.០០០ម៉ាស

-អាល់កុល ៣០ប៊ីដុង

-ថវិកាដល់គ្រូពេទ្យចំនួន១១៩នាក់ ម្នាក់ៗទទួលបាន២០០.០០០រៀល

-អ្នកជំងឺ៣៦នាក់ ម្នាក់ៗទទួលបាន១០០.០០០រៀល

-រដ្ឋបាលស្រុក ៥.០០០.០០០រៀល

-មន្ទីរពេទ្យបង្អែកស្រុក ៥.០០០.០០០រៀល

-អធិការដ្ឋាននគរបាលស្រុក ១.០០០.០០០រៀល

-អាវុធហត្ថស្រុក ១.០០០.០០០រៀល

-សឹករងស្រុក ១.០០០.០០០រៀល

-ប្រជាការពារភូមិ ១.០០០.០០០រៀល

-រៀបចំក្រុងពាលី ៦.២០០.០០០រៀល

-រៀបចំពិធីបញ្ចុំបឋមសិលា ៨៧៥.០០០រៀល

-ចូលបច្ច័យជាវស៊ីម៉ង់តិ៍ប្រគេនដល់ វត្តសមរាម ស៊ីម៉ង់តិ៍ ចំនួន៦០តោន គិតជាថវិកា ៦.០០០ដុល្លារ

សរុបថវិការួម ៤៨.៨៩៥.០០០រៀល និង ៦.០០០ដុល្លារ ។