លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀងអញ្ជើញបើកយុទ្ធនាការ១៦ ថ្ងៃពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្រោមប្រធានបទ”ពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីចាប់ពីពេលនេះ”

44

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ២ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីយុទ្ធនាការ១៦ ថ្ងៃពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្រោមប្រធានបទ”ពិភពលោកពណ៌ទឹកក្រូចបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីចាប់ពីពេលនេះ” ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុច ពិសី អភិបាល នៃគណៈអភិបាល ស្រុកកំពង់រោទិ៍អស់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរដែលមានពាក់ព័ន្ធជុំវិញខេត្ត លោកស្រីអភិបាលរងស្រុក លោក លោកស្រី កងកម្លាំងទាំងបី ប្រធានការិ.អង្គភាពចំណុះសាលាស្រុក លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍លើកឡើងថា៖ប្រវត្តិយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្តី និងកុមារយុទ្ធនាការ១៦ថ្ងៃគឺជាយុទ្ធការដែលប្រឆាំង អំពើហិង្សាលើស្ត្រី និងកុមារហើយយុទ្ធនាការនេះចាប់ផ្ដើម ឡើងនៅក្នុងឆ្នាំ ១៩៩១ ដោយក្រុមបុរសជនជាតិកាណាមួយក្រុម ។

ក្រោយមកយុទ្ធនាការត្រូវបានរៀបចំ ឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះបានក្លាយជាទិវាអន្តរជាតិ ដែលអង្គការសហ ប្រជាជាតិបានកំណត់ជាផ្លូវការ A/RES/54/134 ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៨ ហើយនឹងបានប្រកាស ទទួលស្គាល់ថាជាទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី តាមរយះមហាសន្និបាតលើកទី៤៣ របស់ អង្គការសហប្រជាជាតិ។

នៅក្នុងអំឡុងពេលនៃយុទ្ឋនាការនេះ បូពណ៌សត្រូវបានបំពាក់ឲ្យប្រជាពលរដ្ឋជា ពិសេសបុរស ដែលជាសញ្ញានៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ។ ជាទូទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថាជា ទិវាអន្តរជាតិនៃការសាមគ្គីភាពរបស់បុរស ប្រឆាំង និង អំពើហិង្សា របស់បុរសលើស្ត្រី ។ ហេតុដូច្នេះហើយជារៀងរាល់ឆ្នាំយុទ្ឋនាករនេះត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ១០ធ្នូ ។

សកម្មភាពនៃយុទ្ធនាការជាច្រើនបានប្រារព្ធធ្វើជាសកល ដែលសកម្មភាពសំខាន់ៗទាំងនោះរួមមាន ការបំពាក់បូពណ៌សការដើរហក្បួនតាមសាធារណៈ ការរៀបចំ ផ្សព្វផ្សាយតាមព័ត៌មាន កាសែត វិទ្យុ ទូរទស្សន៏ និងការសម្តែងសិល្បៈជាដើម។ នៅក្នុងឆ្នាំនីមួយៗយុទ្ឋនា ការ ១៦ថ្ងៃផ្តោតការយកចិត្តទុកដាក់លើរាល់ទម្រង់នៃអំពើហិង្សាលើស្រ្តីនិងកុមារ ។

លោកបានបន្តទៀតថា៖ជារៀងរាល់ឆ្នាំក្រសួងកិច្ចការនារី តែងតែសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលក៍ដូចជាក្រុម ហ៊ុនឯកជនដើម្បីប្រារព្ឋពិធីនេះឡើងក្នុងគោលបំណងបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្តី យុវវ័យ និងកុមារ ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និង ភាពរុងរឿងក្នុងគ្រួសារក៏ដូចនៅកន្លែងធ្វើការ ។

ហើយនៅថ្ងៃនេះ ក្រសួងកិច្ចការនារីបានរៀបចំយុទ្ធនាការ ១៦ ថ្ងៃ នៅសាលាស្រកំពង់រោទិ៍ក្រោមការឧបត្ថម្ភគាំទ្រដោយ អង្គការ icc ដើម្បីធ្វើការផ្សព្វផ្សាយ ស្ដីពីការប្រឆាំងអំពើហិង្សាលើស្ត្រី និង កុមារក្រោមប្រធានបទ ពិភពលោកពណ៌ទឹកក្រូច បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រីចាប់ពេលនេះ ។