ខែត្រព្រះសីហនុចេញលិខិតបង្គាប់ការថ្មីមួយឱ្យធ្វើការស្រាវជ្រាវអំពីសាវតារទីតាំងដីមានប្លឹងរឹងទាំង៧បណ្ណនៅស្រុកព្រៃនប់

14

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មានជាច្រើនអង្គភាពចុះផ្សាយព្រោងព្រាតពីភាពមិនប្រតី នៃការចេញប្លង់រឹងចំនួន៧បណ្ណគ្របលើ ដីតំបន់ព្រៃកោងកាង​សហ​គមន៍​​​នេសាទ២ ជាង៣០ហិកតាមកសាលា ខែត្រព្រះសីនុ បានចេញលិខិតបង្គាប់ការចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដែលចាត់តាំងមន្ត្រីរាជការនៃសាលា​ខែត្រ និងមន្ត្រី មន្ទីរ-អង្គភាពពាក់ព័ន្ធយ៉ាងតិចចំនួន១៥នាក់ឱ្យចុះធ្វើការស្រាវជ្រាវអំពីសាវតារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៣៣៤, ០៣៣៥, ០៣៣៩,០៣៤០, ០៣៤១, ០៣៤២ និង ០៣៤៣ ស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

លិខិតបង្គាប់ការនេះ លេខ០៤៨/២១លបក ចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាល ខែត្រព្រះសីហនុ វេលាខាងលើបញ្ជាឱ្យលោក លៀម សុដា អភិបាលរងខែត្រ ដឹកនាំមន្ត្រីទាំងអស់ ចុះធ្វើការស្រាវជ្រាវអំពីសាវតារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលលេខក្បាលដីខាងលើទាំង៧បណ្ណ។ ដូច្នេះសូមអញ្ជើញអានលិខិតបង្គាប់ការនេះទាំងស្រុងដូចខាងក្រោមៈ