មនុស្ស៤នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ខណៈរថយន្តហ៊ី​យ៉ាន់​ដាយ​បុកពីក្រោយគោយន្តកន្ត្រៃនៅពេលយប់

35

ខេត្តមណ្ឌលគិរី៖ រថយន្តហ៊ីយាន់ដាយពណ៌ស បានបើកបរបុកពីក្រោយគោយន្តកន្ត្រៃកំពុងតែដឹកម៉ាស៊ីនគិនស្រូវពេញទំហឹង ដែលគ្មានភ្លើងបំភ្លឺពីក្រោយធ្វើឲ្យស្លាប់
មនុស្ស៤នាក់ និងម្នាក់ទៀតរបួសធ្ងន់ កាលពីយប់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៧៨ចន្លោះគីឡូម៉ែត្រលេខ៤៣ និង៤៤ស្ថិតក្នុង ភូមិរវាក់ ឃុំ
រយ៉ ស្រុកកោះញែក ខែត្រមណ្ឌលគិរី ជាប់ព្រំប្រទល់ ស្រុកសេសាន ខែត្រស្ទឹងត្រែង។

យោងតាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែធ្នូ នេះថា មានករណីរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២B N.៧២១៤ បើកបរ
ខ្វះការប្រុងប្រយ័ត្នបុកពីក្រោយគោយន្តកន្ត្រៃពេញទំហឹងស្លាប់មនុស្សប្រុសស្រី៤នាក់ និងរបួសធ្ងន់ម្នាក់។ អ្នកបើកបររថយន្តឈ្មោះ សាន វ៉ាន់ឌី រងរបួសធ្ងន់ប
ញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ បង្អែកស្ទឹងត្រែង។ អ្នករួមដំណើរក្នុងរថយន្តស្លាប់ពីរនាក់ គឺក្មេងប្រុសឈ្មោះ ជឹម សុភារ៉េត អាយុ១៥ឆ្នាំជាសិស្ស និងស្ត្រីឈ្មោះ
ស៊ីម ស្រីឌឿន អាយុ២០ឆ្នាំបម្រើការងារនៅក្នុង ក្រុមហ៊ុនកាពីតូល រស់នៅ ភូមិត្បូងភ្នំ ឃុំតាងក្រាង ស្រុកបាធាយ ខែត្រកំពង់ចាម។

ប្រភពបន្តថា មូលហេតុដែលធ្វើឱ្យរថយន្តបុកពីក្រោយគោយន្តកន្រ្តៃ គឺមកពីគោយន្តកន្ត្រៃគ្មានភ្លើងបំភ្លឺផ្នែកខាងក្រោយ។ អ្នកបើកបរគោយន្តឈ្មោះ ឡាយ
សុខវ៉ាត ភេទប្រុសអាយុ២៥ឆ្នាំជាកសិកររស់នៅ ភូមិឈូក ឃុំតាប្រុក ស្រុកចម្ការលើ ខែត្រកំពង់ចាម និងទីពីរឈ្មោះ ឡាយ លាភ ភេទប្រុសអាយុ១៧ឆ្នាំជា កសិករត្រូវជាប្អូនប្រុសបង្កើតអ្នកបើកបរគោយន្តកន្រ្តៃ។ ពួកគេបានស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាល បានធ្វើការវាស់វែងរួចក៍ប្រគល់សពជនរងគ្រោះទៅឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯវត្ថុតាងរថយន្ត និងគោយន្តកន្ត្រៃ
នគរបាលយកមកផ្ញើទុកនៅ ប៉ុស្តិ៍នគរបាលស្រែស្រណុក សិនដើម្បីដោះស្រាយគ្នាតាមច្បាប់៕