ឃាត់ជនសង្ស័យប្រុសស្រី១០នាក់ពាក់ព័ន្ធគ្រឿងញៀននៅឃុំគគីរ ស្រុកកៀនស្វាយ

86

ខេត្តកណ្តាល ៖ សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន ជនសង្ស័យប្រុសស្រី១០នាក់ត្រូវបានក្នុងករណីផ្តល់ទីតាំង ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃ អង្គារ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទី នៅចំណុចភូមិ តារាបដូនស ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ១០នាក់រួមមាន ១-ឈ្មោះ ពង្ស សុភារៈ ភេទប្រុស អាយុ១៥ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ(មានសារធាតុញៀន(+) ម្ចាស់ផ្ទះ,២-ឈ្មោះ សឿន ចិន្តា ហៅចិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ (មានសារធាតុញៀន(+),៣-ឈ្មោះ មុឺន គឹមសៀង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ(គ្មានសារធាតុញៀន)(-),៤-ឈ្មោះ ទុំ បូរ៉ា ហៅទក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ (មានសារធាតុញៀន),៥-ឈ្មោះ ពាង ធារ៉ា ហៅជ័រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ (មានសារធាតុញៀន(+),៦-ឈ្មោះ គង់ ដារីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ កំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល (មានសារធាតុញៀន(+) ,៧-ឈ្មោះ ហុីម ចេងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ អង្គពពាយ សង្កាត់ក្រាំងម្កាក់ ស្រុកអង្គស្នួល (មានសារធាតុញៀន(+) ,៨-ឈ្មោះ សុង សុខៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ មានសារធាតុញៀន(+),៩-ឈ្មោះ ឆេង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន(+)និង១០-ឈ្មោះ អ៊ុក ស្រីខួច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានសារធាតុញៀន(+)។

វត្ថុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១កញ្ចប់, សម្ភារប្រើប្រាស់ ថ្នាំញៀនមួយចំនួន និងទូរសព្ទ០២គ្រឿង ម៉ាកណូគាចុចពិល ពណ៌ខ្មៅ ។

សមត្ថកិច្ចបានបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរ ថា នៅចំណុចផ្ទះឈ្មោះ ពង្ស សុភារៈ ភេទប្រុស កំពុងតែធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀន ។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ សហការណ៍ជាមួយកម្លាំងប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ១០នាក់ខាងលើ ។

បន្ទាប់មកបានធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៩កញ្ចប់ តូច០៨កញ្ចប់ មធ្យម០១កញ្ចប់ នៅក្រោមគូទឈ្មោះ សឿន ចិន្តា (ហៅចិន) និងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង យកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកដើម្បីសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះ សឿន ចិន្តា ហៅចិន បានឆ្លើយសារភាពថា«ថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលឈ្មោះ និន ភេទប្រុស(មិនស្គាល់ត្រកូល និងមិនស្គាល់ទីលំនៅ ) បានផ្ញើឱ្យខ្លួនដើម្បីយកមកចែកចាយបន្ត» ។

ក្រោយពីសួរនាំចប់ក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ៕