ឃាត់ខ្លួនបុរសម្នាក់តាមដីកាចំនួន២ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀនស្រុកកោះធំ

29

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចស្រុកកោះធំ ឃាត់ខ្លួនតាមដីកាចំនួន២ និងមានបទល្មើសថ្មីក្នុងករណីរក្សាទុកនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនថែមទៀត នាថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង៤និង២៥នាទីល្ងាចនៅចំណុចផ្លូវលំភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ម៉េង វឌ្ឈនា (ហៅវឌ្ឈ) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ( កសិករ, ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។ វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន ១ កញ្ចប់ធំនិងម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានបន្តថា ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន០២សន្លឹក គឺ១-ដីកាលេខ ១០១១ ដកបចខ ចុះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយលោកចៅក្រមស៊ើបសួរ ពេជ ម៉ារ៉ែន អមសាលាដំបូងខេត្តកណ្តាលនិង២-ដីកាលេខ៥៨៧ ដក.បចខ/២១ ចុះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកចៅក្រមជំនុំជម្រះ ហេង ផល្លា អមសាលាដំបូងខេត្តកណ្តាល ដោយ ជាប់ពាក់ព័ន្ធក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងទៀតថា លុះនៅរសៀលថ្ងៃទី២៩ ខែវិច្ចិកាឆ្នាំ២០២១ វេលាម៉ោង៤និង២៥នាទីល្ងាច កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ បានសហការជាមួយនឹងគនរបាលប៉ុស្តិ៍រដ្ឋបាលឈើខ្មៅ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង វឌ្ឈនា (ហៅវឌ្ឈ)នៅចំណុចផ្លូវលំស្ថិតនៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ ហើយបានឆែកឆេរដងខ្លួនរកឃើញមានលាក់ទុកនៅម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក១កញ្ចប់ធំដែលបានលាក់ទុកនៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យ។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា «ចំពោះថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់ធំនេះគឺរូបគេបានទៅទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះឡា ភេទប្រុស នៅចំណុចរោងទុកចោល ស្ថិតនៅក្នុងភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ដោយបានទៅទិញថ្នាំញៀនមួយកញ្ចប់ធំនេះក្នុងតម្លៃ៨០០០០មុឺនរៀល(ប្រាំបីមុឺនរៀល)ដើម្បីយកមកទុកប្រើប្រាស់ជក់ជាមួយមិត្តភក្តិតែត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់ធំនេះតែម្តង»៕